Yearendyearend1140x150
Img 0571

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជិត ៦ពាន់លានដុល្លារកើនជិត២០% នៅឆមាសទី១ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឈានដល់ ៥៩៨៥ លានដុល្លារអាម៉េរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ 

ថ្មីៗនេះ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម បានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសចិនគឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។ 

ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា «ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន២.៤លានតោនទៅកាន់ប្រទេសចិន ស្មើនឹង ១៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

នាថ្ងៃទី២០ខែកក្កដា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជាចិនដែលរៀបចំឡើងដោយភាគីចិនដោយបានលើកឡើងថា គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា បានជួយដល់ដំណាំស្រូវ ដំឡូងមី ផ្លែឈើតំបន់ត្រូពិច និងជ័រកៅស៊ូជាដើម, បង្កើនតម្លៃបន្ថែមលើកសិផលដោយតាមរយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម, ជួយជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន។»

ស្ថានទូតចិនប្រចាំកម្ពុជាបន្តថា «ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia បានដឹកនាំក្រុមការងារ ដោយអនុលោមតាមសេចក្តីតម្រូវការនៃ"កិច្ចព្រមព្រៀងភូតគាមអនាម័យ"ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង