Yearendyearend1140x150

រដ្ឋសភាអនុម័តទាំងស្រុងលើច្បាប់«វិសោធនកម្មរដ្ឋធម្មនុញ្ញ»លើកទី១០នៃរដ្ឋធម្មនុញ្ញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៨កក្កដានេះ បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ធម្មនុញ្ញ។ ការសម្រេចអនុម័តធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ការអនុម័តសេចក្តីព្រាងច្បាប់«វិសោធនកម្មរដ្ឋធម្មនុញ្ញ»លើកទី១០នៃរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាសរុប១០៦រូប។

គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ចំនួនពីរ ទី១៖ ធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២៖ ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងវិសោធនកម្មមាត្រាមួយចំនួនមានជាអាទិ៍ មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ត្រូវបានគគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង