Yearendyearend1140x150
Img 0571

Toyotaគ្រោងវិនិយោគ១.៨ពាន់លានដុល្លារផលិតរថយន្តអគ្គិសនីនៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota

ហ្សាការតា៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp គ្រោងនឹងវិនិយោគ ២៧.១ លានលានរូពៀ (១.៨០ ពាន់លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីផលិតរថយន្តអគ្គិសនី (EVs) ។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានអះអាងថាក្រុមហ៊ុន Toyota បានបណ្តាក់ទុនចំនួន ១៤ លានលានរូពៀនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០១៩ ។លោកបន្តថា ក្រុមហ៊ុនសកលមួយចំនួនផ្សេងទៀតបានប្រកាសរួចហើយនូវការវិនិយោគធំៗក្នុងប្រទេសឥណ្ឌូនេស៊ីរួមមាន Hyundai Motor Group របស់កូរ៉េខាងត្បូង និង LG Energy Solutions ដែលជាអង្គភាពរបស់ LG Group។

បន្ថែមពីនេះប្រទេសឥណ្ឌូនេស៊ីក៏បានកំណត់គោលដៅនៃការមានម៉ូតូអគ្គិសនីចំនួន ១៣ លានគ្រឿង រួមទាំងរថយន្តដែលបំលែង និងរថយន្តអគ្គិសនីចំនួន ២.២ លានគ្រឿងនៅលើដងផ្លូវរបស់ខ្លួននៅឆ្នាំ ២០៣០។ ក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្ត EV កូនកាត់ជាច្រើនប្រភេទនៅ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌូនេស៊ីក៏បានប្រកាសផងដែរថា ក្រុមហ៊ុន Mitsubishi Motors Corp គ្រោងនឹងវិនិយោគប្រហែល ១០ ពាន់ពាន់លានរូពៀនៅក្នុងប្រទេសឥណ្ឌូនេស៊ីចន្លោះពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ដើម្បីផលិតរថយន្ត Hybrid និងអាគុយ EVs។

យ៉ាងណាមិញការប្តេជ្ញាចិត្តវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនកើតឡើងនៅពេលដែលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច។

គួរបញ្ជាក់ថាប្រទេសឥណ្ឌូនេស៊ីមានគោលបំណងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ផលិត និងនាំចេញរថយន្ត EV នាប៉ុន្មានឆ្នាំខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង