Yearendyearend1140x150

សម្តេចហ៊ុន សែនអរគុណទូតចិននិងមន្រ្តីពាក់ព័ន្ធដែលជំរុញឱ្យមានMoU«នាំចេញស្វាយកម្ពុជាទៅចិន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។រូបភាពពីផេកសម្តេច

ភ្នំពេញ៖ ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និង ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញចុះហត្ថលេខារួមគ្នាជាផ្លូវការនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២០នេះ។សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអបអរសាទរចំពោះឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្រ្តីពាក់ព័ន្ធដែលជំរុញឱ្យមានកិច្ចព្រមព្រៀម«នាំចេញស្វាយកម្ពុជាទៅចិន»។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន" ។

សម្តេចហ៊ុន សែន អរគុណឯកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។សម្រាប់សម្តេចនេះជាដំណឹងល្អសម្រាប់ប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់ប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះអោយមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង