Yearendyearend1140x150
Img 0571

ក្រុមហ៊ុនជប៉ុនតំឡើង«អំពូលLED»នៅកម្ពុជាបានជិត២ម៉ឺនបន្ថយចំណាយអគ្គិសនី១លានដុល្លារក្នុង១ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដែលជាក្រុមហ៊ុនជប៉ុនតំឡើង«អំពូលLED»នៅកម្ពុជា បានតំឡើង អំពូល LED បានចំនួន ១៨៨៨០ អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។ នេះបើតាមការឲ្យដឹងពីលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ។

លោក កៃនូម៉ា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចមួយចំនួនជាមួយសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦កក្កដានេះ លោក កៃនូម៉ា បានជម្រាបជូនសម្តេចពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង ។

លោក កៃនូម៉ា បានបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។ ជាមួយគ្នានេះ រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក ។

ជាការឆ្លើយតប សម្ដេច បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។

បន្ថែមនេះ សម្ដេច ក៏បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង