Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

លោកជំទាវ ឱ វណ្ណឌីន៖បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី២៥កក្កដានេះ បានបញ្ជាក់ពីបច្ចុប្បន្នភាពស្តីពីអ្នកជំងឺអុតស្វា គិតមកដល់ពេលនេះ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកពាក់ព័ន្ធ៥នាក់ ក៏មិនមានអ្វីប្រែប្រួល។ លោកជំទាវថ្លែងបែបនេះ តាមរយៈសារសម្លេងក្នុងតេឡេក្រាមអ្នកនាំពាក្យក្រសួងសុខាភិបាល។

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៤ កក្កដា បានចេញនូវវិធានការការពារមួយចំនួនដោយរឹតបន្តឹងការពិនិត្យចំពោះអ្នកដំណើពីប្រទេសចំនួនដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា។ការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសពីករណីជនជាតិនីហ្សេរីយ៉ាម្នាក់ដែលអាជ្ញាធរថៃ បានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា ហើយបានរត់គេចខ្លួនចូលមកកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងចំនួន៤ទំព័រ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះហើយបុគ្គល គ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ។

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុបចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន៧៥ប្រទេស ក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤%នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <១% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

Khcct banner

អត្ថបទទាក់ទង