Yearendyearend1140x150

រុស្សីបញ្ជូនសំបុត្រសំងាត់មួយឲ្យទៅអេហ្សីប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសរុស្សី Sergei Lavrov នឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi

អេហ្សីប៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានជួបពិភាក្សាកាលពីថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគែរ ជាកន្លែងដែលលោកទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ និងពិភពលោកដែលមានការព្រួយបារម្ភទៅវិញទៅមក។

ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការបរទេសរុស្សីលោក Lavrov បានប្រគល់សំបុត្រសំងាត់មួយច្បាប់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ លោក Sisi ដោយបង្ហាញពីសារៈសំខាន់ដែលរុស្ស៊ីយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអេហ្ស៊ីបក្នុងក្របខ័ណ្ឌនៃ "កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ"។

ប្រធានាធិបតីអេហ្ស៊ីបបានសាទរចំពោះកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងគែរ និងទីក្រុងមូស្គូ ដែលត្រូវឧបត្ថម្ភគម្រោងដោយរុស្ស៊ីនៅក្នុងប្រទេសអេហ្ស៊ីប ដូចជារោងចក្រថាមពលនុយក្លេអ៊ែរ El-Dabaa ដែលកំពុងត្រូវបានសាងសង់ និងការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ីនៅលើអ័ក្សប្រឡាយស៊ុយអេជាដើម។

ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត អេហ្ស៊ីបបានអំពាវនាវជាថ្មីឱ្យមានការដោះស្រាយវិបត្តិនយោបាយ។ លោក Sisi បានសង្កត់ធ្ងន់ថា "រុស្សីហើយអ៊ុយក្រែនគួរតែចាប់ដៃគ្នាដោះស្រាយតាមកិច្ចសន្ទនាជៀសវាងការបន្តផ្ទុះអាវុធ"។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីជំនួបជាមួយមេដឹកនាំអេហ្សីប លោក Lavrov បានកោតសរសើរចំពោះការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងរុស្ស៊ី និងអេហ្ស៊ីប។ លោកបានបន្ថែមថា រុស្ស៊ី និងអេហ្ស៊ីបបានចែករំលែកទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងវិបត្តិនៅក្នុងប្រទេសស៊ីរី លីប៊ី និងអ៊ីរ៉ាក់។ ចំពោះកង្វះស្បៀងអាហារសកលដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែននោះ លោក Lavrov បានស្តីបន្ទោសទណ្ឌកម្មរបស់លោកខាងលិចចំពោះការរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ដោយកត់សម្គាល់ថាថ្មីៗនេះថា រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយសម្រាលវិបត្តិស្បៀងអាហារតាមរយៈច្រករបៀងសុវត្ថិភាពក្នុងសមុទ្រខ្មៅសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។

លោក Lavrov បានកត់សម្គាល់ថា ដំណើរទស្សនៈកិច្ចរបស់គាត់នៅទ្វីបអាហ្រ្វិកក៏ស្វែងរកការពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីពីរដែលគ្រោងធ្វើនៅពាក់កណ្តាលឆ្នាំ ២០២៣នេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង