Yearendyearend1140x150

ផ្ទាំង Poster ភាពយន្តថៃរងការិះគន់ពីមហាជនខ្មែរដែលយកផ្ការំដួលខ្មែរទៅប្រើ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
តួរឿងក្នុងរឿងភាគថៃ បុព្វេសន្និវាស

បាងកក៖ ផ្ទាំងរូបភាពសម្រាប់ខ្សែភាពយន្តភាគបន្តនៃរឿងភាគទូរទស្សន៍ថៃ រឿងបុព្វេសន្និវាស កំពុងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតខ្មែរមួយចំនួនធំរិះគន់ ចំពោះការប្រើប្រាស់ផ្ការបស់ប្រទេសខ្មែរយកទៅធ្វើជាផ្ទាំង Poster របស់ខ្លួន។

ផ្ទាំងរូបភាពភាពយន្តថៃពី GDH បង្ហាញពីតួឯកពីររូប ដែលសម្តែងដោយ Ranee "Bella" Campen និង Tanawat "Pope" Wattanaputi ដែលថតទល់នឹងផ្ទាំងខាងក្រោយនៃផ្កាឡាំឌួន រឺភាសារខ្មែរហៅថាផ្ការំដួល (melodorum fruticosum lour) ជាមួយនឹងសារថា "ផ្កាឡាំឌួនតំណាងឱ្យស្នេហាប្រកបដោយនិរន្តរភាព" រឺ ផ្ការំដួលតំណាងឲ្យប្រទេសកម្ពុជា។

ការជ្រើសរើសផ្កាជាតិកម្ពុជា បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាមានការរិះគន់យ៉ាងខ្លាំង ចំពោះការយកផ្ការបស់ជាតិខ្មែរទៅផ្សព្វផ្សាយក្នុងរឿងភាគរបស់ខ្លួន។ អ្នកប្រើប្រាស់ម្នាក់ បានបញ្ចេញមតិលើបណ្ដាញសង្គមថា «អរគុណសម្រាប់ការផ្សព្វផ្សាយផ្កាជាតិរបស់យើងទៅកាន់ពិភពលោក ប៉ុន្តែលើកក្រោយកុំភ្លេចផ្តល់កិត្តិយស ឬ ក្រេឌីតដល់ម្ចាស់ផង ខ្ញុំសូមរំលឹកអ្នក កុំភ្លេចវប្បធម៌ផ្ទាល់ខ្លួន ហើយកុំមានចេតនាចង់យករបស់គេ។ ប្រសិនបើអ្នកមិនស្គាល់វប្បធម៌ផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចស្វែងរកនៅលើ Googleបាន ។

ពលរដ្ឋថៃមួយរូបបានតបវិញដោយសួរថា៖ «ហេតុអ្វីបានជាផ្កាឡាំឌួនត្រូវបានគេឃើញនៅច្រើនប្រទេស ហើយក៏ល្បីនៅប្រទេសថៃ ជាពិសេសខេត្តភាគឦសាននៃខេត្តស៊ីសាកេត»។

បន្ទាប់ពីមានការទាស់សម្តីគ្នាផលិតកម្មថៃ GDH បានផ្លាស់ប្តូរផ្ទាំងរូបភាពថ្មីភ្លាមៗ ដើម្បីបញ្ចប់ជម្លោះហើយបានចេញផ្សាយផ្ទាំងរូបភាពថ្មីដែលមានផ្កា Chongko (bauhinia purpurea) ដែលត្រូវបានគេជឿថាជានិមិត្តរូបនៃ "សេចក្តីស្រឡាញ់ដែលមិនអាចបំភ្លេចបាន" ជំនួសឱ្យផ្កាដើមរំដួលរឺថៃហៅថា ឡាំឌួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង