Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កម្ពុជារឹតបន្តឹងការពិនិត្យអ្នកដំណើពីប្រទេសចំនួន ក្រោយរកឃើញជំងឺអុតស្វាលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៤ កក្កដានេះ បានចេញនូវវិធានការការពារមួយចំនួនដោយរឹតបន្តឹងការពិនិត្យចំពោះអ្នកដំណើពីប្រទេសចំនួនដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា។ការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសពីករណីជនជាតិនីហ្សេរីយ៉ាម្នាក់ដែលអាជ្ញាធរថៃ បានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា ហើយបានរត់គេចខ្លួនចូលមកកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងចំនួន៤ទំព័រ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះហើយបុគ្គល គ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ។

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុបចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន៧៥ប្រទេស ក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤%នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <១% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ករណីជំងឺអុតស្វា ដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បង ទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានលេចឡើង នៅការឆ្លងរាតត្បាតនៃជំងឺនេះ។

ជំងឺនេះមានរោគសញ្ញាចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨.៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរ ទៅកន្លែងដែលមានកើតជំងឺអុតស្វា។

 ទាក់ទងអ្នកដំណើរចេញចូលអន្តរជាតិ ក្រសួងសុខាភិបាល បានណែនាំទៅមន្ត្រីប្រចាំការនៅច្រកចេញ រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជាដែលមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គួ (Congo), ហ្គាបុង (Gabon), ហ្គាណា (Ghana), Ivory Coast, Liberia, Nigeria,សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអុង (Sierra Leone), ប្រទេសស៊ូដង់ខាងត្បូង (South Sudan)។

តែយ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាប៉ុណ្ណោះ៕


Khcct banner

អត្ថបទទាក់ទង