Yearendyearend1140x150

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ នៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ កក្កដា ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៖ កាលានុវត្តភាព និងការប្រឈម ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតជាសកល» នៅខេត្តសៀមរាប។ កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នេះ ធ្វើឡើងក្នុងគោលបំណង អបអរសាទរភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងរៀនសូត្រពីគ្នាទៅវិញទៅមក តាមរយៈការទាញយកនូវកាលានុវត្តភាពផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងត្រូវប្រព្រឹត្តទៅក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់យុវជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចពិភាក្សា និងផ្តល់អនុសាសន៍លើគោលនយោបាយតំបន់ និងផ្លាស់ប្តូរយោបល់ ជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន ដោយផ្តោតទៅលើវិធីសាស្ត្រ ដែលភាគីពាក់ព័ន្ធអាចសហការជាមួយយុវជនក្នុងការស្វែងរកអត្ថប្រយោជន៍ និងកាលានុវត្តភាព កើតចេញពីបដិវត្ត ឧស្សាហកម្ម៤.០ និងដោះស្រាយបញ្ហាប្រឈម ដែលកើតឡើងពីជំងឺរាតត្បាតជាសកល។ ប្រតិភូយុវជននឹងអាចរៀន សូត្រពីគ្នាទៅវិញទៅមក តាមរយៈការទាញយកនូវកាលានុវត្តភាពផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងមានអ្នកចូលរួមប្រមាណជាង ២០០នាក់ រួមមាន រដ្ឋមន្ត្រី យុវជនពីបណ្តា ប្រទេសសមាជិកអាស៊ានទាំង១០ និងសាធារណរដ្ឋកូរ៉េ អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារអន្តរជាតិ ឧត្តមមន្ត្រីយុវជន ប្រតិភូ យុវជន ភ្នាក់ងាររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិទ្យាស្ថានស្រាវជ្រាវ សហគ្រិន វិស័យឯកជន អ្នកសង្កេតការណ៍ លេខាធិការដ្ឋានអាស៊ាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការដៃគូនានា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង