Yearendyearend1140x150

រុស្ស៊ីបន្តវាយប្រហារលើគោលដៅយោធាជាច្រើន ខណៈអ៊ុយក្រែនព្យាយាមរារាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបន្តវាយប្រហារលើគោលដៅយោធាជាច្រើន ខណៈអ៊ុយក្រែនព្យាយាមរារាំង ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov រុស្ស៊ីបានបន្តការវាយប្រហាររបស់ខ្លួនលើគោលដៅយោធាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានរារាំងប្រតិបត្តិការយោធារុស្ស៊ី។

លោក Konashenkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទីតាំងបញ្ជាការយោធាអ៊ុយក្រែនជាច្រើនដែលមានទីតាំងនៅទីក្រុង Nikolaev និង Kramatorsk បានបំផ្លាញឃ្លាំងអាវុធជាច្រើនរបស់អ៊ុយក្រែ ហើយបានបាញ់ទម្លាក់យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់កងកម្លាំងអាកាសអ៊ុយក្រែន។

ទីភ្នាក់ងារថ្មីរបស់រដ្ឋរបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍ដោយដកស្រង់ព័ត៌មានដែលចេញផ្សាយដោយនាយកដ្ឋានយោធាអ៊ុយក្រែនថា យោធារុស្ស៊ីបាននិងកំពុងបន្តការបាញ់ផ្លោងទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងទីក្រុង Sumy, Kharkiv, Luhansk និង Donetsk ខណៈដែលកងកម្លាំងរុស្ស៊ីបានបរាជ័យក្នុងការទម្លាយក្នុងទិសដៅនៃ Bakhmut និងក៏បរាជ័យក្នុងការចាប់យករោងចក្រថាមពល Uggorsk ផងដែរ។

ប្រទេសលោកខាងលិចមួយចំនួន បាននិងកំពុងបន្តបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រកាសផ្តល់អាវុធថ្មីដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ រួមមានកាំភ្លើងធំរាប់សិបដើម គ្រាប់ផ្លោងចំនួន ៥០,០០០ គ្រាប់ និងប្រព័ន្ធអាវុធប្រឆាំងរថក្រោះជាង ១៦០០ ឈុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង