Yearendyearend1140x150

កិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវបានចុះហត្ថលេខា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវបានចុះហត្ថលេខា ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបញ្ជាក់កាលពីថ្ងៃទី២១ថា កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅនឹងត្រូវចុះហត្ថលេខានៅទីក្រុងនៅថ្ងៃទី២២ ក្នុងគោលបំណងដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក។

លោក Cavusoglu បានសរសេរថា «ថ្ងៃស្អែក យើងនឹងបោះជំហានដំបូងនៅអ៊ីស្តង់ប៊ុល ឆ្ពោះទៅរកដំណោះស្រាយវិបត្តិស្បៀងអាហារ ដែលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន»។

មុននេះ ប្រធានាធិបតីតួកគីបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រដោយមានការចូលរួមពីរុស្ស៊ី អ៊ុយក្រែន អង្គការសហប្រជាជាតិ និងតួកគី។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីចុះហត្ថលេខាដែលនឹងធ្វើឡើងនៅការិយាល័យប្រធានាធិបតី Dolmabahce ក្នុងទីក្រុង អ៊ីស្តង់ប៊ុល ។

កិច្ចព្រមព្រៀងនេះ កើតឡើងនៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះខាតស្បៀងអាហារជាសាកល ដែលជាលទ្ធផលនៃវិបត្តិអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានស្តីបន្ទោស សម្រាប់ការកើនឡើងតម្លៃអាហារនៅទូទាំងពិភពលោក។

កាលពីសប្តាហ៍មុន ភាគីទាំងបួនបានធ្វើការចរចាជុំទីមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងគោលបំណងបញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកដើម្បីសម្រាលការខ្វះខាតការផ្គត់ផ្គង់។

តួកគី បានបម្រើការជាអ្នកសម្រុះសម្រួលយូរមកហើយក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតយន្តការដែលនឹងការពារវិបត្តិស្បៀងអាហារ ដោយអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកតាមរយៈផ្លូវសមុទ្រ។ អ៊ីស្តង់ប៊ុល នឹងក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការ ដែលដំណើរការដឹកជញ្ជូនទាំងមូលនឹងត្រូវបានអនុវត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង