Yearendyearend1140x150

សារមន្ទីជាតិកម្ពុជា៖ ហេតុអ្វីមានការអនុញ្ញាតឲ្យខ្ចីរូបទៅតាំងនៅបរទេស?

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា នាថ្ងៃទី២២ កក្កដា នេះ បានបង្ហាញពីហេតុផលមួយចំនួន ដែលបរទេសទទួលបានការអនុញ្ញាត ក្នុងការខ្ចីវត្ថុបុរាណ ទៅតាំងពិព័រណ៌ផ្សេងៗ។ ការពន្យល់ពីហេតុផលទាំងនេះ ក៏ដោយសារកន្លងមក មានប្រទេសចិន និងប្រទេសជប៉ុនធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅតាំងពិព័រណ៌។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឲ្យខ្ចីរូបទៅតាំងនៅបរទេស ដើម្បីកាត់បន្ថយការលួចជីកកកាយ និងការជួញដូរវត្ថុបុរាណខ្មែរខុសច្បាប់ ត្បិតបរទេសអាចខ្ចីរូបចម្លាក់ដើមពីកម្ពុជាទៅដាក់តាំងស្របច្បាប់បាន។

មិនតែប៉ុណ្ណោះថែមទាំងបានចូលរួមផ្សព្វផ្សាយពីភាពប្រណិតនៃស្នាដៃសិល្បៈបុរាណខ្មែរដល់សាកលលោក ប្រយោជន៍ដើម្បីស្រូបទាញទេសចរមកទស្សនាកម្ពុជាផ្ទាល់ និងអន្ទងចិត្តដល់សហគមន៍អន្តរជាតិក្នុងការទាមទាររូបចម្លាក់ខ្មែរដែលបាត់បង់នាពេលកន្លងមកត្រឡប់មកកម្ពុជាវិញ។

គួរបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៥ ប្រទេសចិន ធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរចំនួន៨០រូប ទៅតាំងពិព័រណ៌ និងនៅក្នុងឆ្នាំ២០១៧ ជប៉ុន ក៏ធ្លាប់ស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅតាំងពិព័រណ៌នៅប្រទេសជប៉ុនផងដែរ៕

រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង