Yearendyearend1140x150

រុស្ស៊ីនិងអ៊ីរ៉ង់«ចាប់ដៃគ្នា»ដើម្បីទប់ទល់នឹងទណ្ឌកម្មលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីនិងអ៊ីរ៉ង់«ចាប់ដៃគ្នា»ដើម្បីទប់ទល់នឹងទណ្ឌកម្មលោកខាងលិច ប្រភពរូប៖ ស៊ីនហួរ

អ៊ីរ៉ង់៖ ក្នុងបរិបទដែលអ៊ីរ៉ង់ និងរុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីមានសារៈសំខាន់ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ប្រទេសរុស្ស៊ី និង អ៊ីរ៉ង់ បានចុះអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាជាច្រើនរវាងប្រទេសទាំងពីរក្នុងវិស័យប្រេង និងឧស្ម័ន និងអនុវត្តផ្សេងទៀត។

ក្រុមហ៊ុនថាមពលអ៊ីរ៉ង់ និងក្រុមហ៊ុនថាមពលរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់សរុបប្រហែល ៤០ ពាន់លានដុល្លារ ដែលគ្របដណ្តប់លើការអភិវឌ្ឍន៍តំបន់ប្រេង និងឧស្ម័នជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់។

មតិសាធារណៈជនអ៊ីរ៉ង់ជឿថា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដំណើរទស្សនកិច្ចរបស់លោកពូទីន បានពង្រឹងបន្ថែមទៀតនូវឯកច្ឆន្ទរវាងប្រទេសទាំងពីរក្នុងការទប់ទល់នឹងទណ្ឌកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើអន្តរកម្មអស់រយៈពេលជាច្រើនខែ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗដូចជាថាមពល ការដឹកជញ្ជូន ទំនាក់ទំនងការទូត និងនយោបាយ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសអ៊ីរ៉ង់ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាថ្មីមួយ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់វិធានការដើម្បីពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដើម្បីទូទាត់ផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង