Yearendyearend1140x150

អឺរ៉ុបស្នើឱ្យរដ្ឋជាសមាជិកកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបស្នើឱ្យរដ្ឋជាសមាជិកកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥ ភាគរយ ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានស្នើឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេចំនួន ១៥ ភាគរយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីធានាថា ការកាត់ផ្តាច់ទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីនឹងមិនរំខានជាមូលដ្ឋានដល់ឧស្សាហកម្មនៃប្លុក ២៧ ប្រទេសនៅរដូវរងាខាងមុខនោះទេ។

នៅក្នុងផែនការដែលបានគូសបញ្ជាក់កាលពីថ្ងៃពុធ គណៈកម្មាការបានស្នើថា រយៈពេលនៃការកាត់បន្ថយការប្រើប្រាស់ឧស្ម័ននឹងមានរយៈពេលចាប់ពីថ្ងៃទី ១ ខែសីហា ដល់ចុងខែមីនា ឆ្នាំ ២០២៣។ ផែនការនេះ ក៏បានស្នើឱ្យមានអំណាចក្នុងការកំណត់ការកាត់បន្ថយជាចាំបាច់នៅទូទាំងប្លុក ប្រសិនបើការជូនដំណឹងរបស់សហភាពត្រូវបានប្រកាសនៅពេលចាំបាច់។

ផែនការនេះក៏បានផ្តល់ឱ្យរដ្ឋជាសមាជិកនូវវិធានការណែនាំ និងគោលការណ៍ណែនាំជាបន្តបន្ទាប់ រួមទាំងការកាត់បន្ថយសីតុណ្ហភាពកំដៅនៃកន្លែងសាធារណៈ និងការចាប់ផ្តើមឡើងវិញជាបណ្តោះអាសន្ននូវកន្លែងធ្យូងថ្ម នុយក្លេអ៊ែរ ឬប្រេង។

ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋជាសមាជិកជំរុញការយល់ដឹងរបស់ប្រជាជនអំពីការសន្សំសំចៃឧស្ម័ន និងលើកទឹកចិត្តសាធារណជនឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលប្រចាំថ្ងៃ។

សហភាពអឺរ៉ុបក៏នឹងធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់ថាមពល និងប្រើប្រាស់លទ្ធកម្មសមូហភាព ដើម្បីសម្របសម្រួលការទិញ និងផ្គត់ផ្គង់ឧស្ម័នធម្មជាតិជាកណ្តាល។ ហើយក៏នឹងជំរុញការអភិវឌ្ឍន៍ និងការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀតផងដែរ។

លើសពីនេះទៀត គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសថានៅក្នុងឆមាសទីមួយនៃឆ្នាំនេះ សហភាពអឺរ៉ុបបានទិញឧស្ម័នធម្មជាតិរាវចំនួន ២១ ពាន់លានម៉ែត្រគូបពីបណ្តាញផ្សេងទៀតក្រៅពីប្រទេសរុស្ស៊ី។ ហើយបានដឹកជញ្ជូនឧស្ម័នធម្មជាតិ ១៤ ពាន់លានម៉ែត្រគូបតាមរយៈបំពង់បង្ហូរប្រេងនៅក្នុងប្រទេសន័រវេស អាហ្សែបៃហ្សង់ ចក្រភពអង់គ្លេស និងអាហ្វ្រិកខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង