Yearendyearend1140x150

ទូតរុស្សីនៅកម្ពុជាថ្លែងការពារប្រតិបត្តិការយោធារបស់ខ្លួនលើអ៊ុយក្រែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្រ្តីទូតរុស្សីប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជានាថ្ងៃទី ២០ កក្កដានេះបានរៀបចំសន្និសិទសារព័ត៌មានលើកទី៦របស់ខ្លួន ដោយក្នុងសន្និសិទព័ត៌មាននោះស្ថានទូតរុស្សីប្រចាំកម្ពុជាបានថ្លែងការពារប្រតិបត្តិការយោធាពិសេសរបស់រុស្សីលើប្រទេសអ៊ុយក្រែន។ ស្ថានទូតបានចោទអ៊ុយក្រែនថាបានកំពុងតែធ្វើសង្រ្គាមសម្លាប់សាសន៍របស់រុស្សី។

មន្រ្តីស្ថានទូតរុស្សីប្រចាំកម្ពុជាបានគូសបញ្ជាក់ថាអ៊ុយក្រែនកំពុងតែនាំខ្លួនបន្តឲ្យផុងចូលក្នុងអន្ទាក់របស់លោកខាងលិចដោយជឿតាមពាក្យញុះញង់របស់អមិត្តរហូតដល់បង្ខំឲ្យរុស្សីប្រកាសប្រតិបត្តិការពិសេសរបស់ខ្លួនទៅលើអ៊ុយក្រែន។ មន្រ្តីទូតបន្តថាអ៊ុយក្រែនកំពុងតែយកសាលារៀន មន្ទីពេទ្យ ព្រមទាំងកន្លែងហាមប្រាមមួយចំនួនទៀតជាខែលការពារខ្លួនក្នុងផ្ទុះអាវុធជាមួយរុស្សី។

បើតាមមន្រ្តីទូតបានបន្តទៀតថាអាម៉េរិកគឺជាអ្នកនៅពីក្រោយហើយកំពុងតែបន្តឧបត្ថម្ភដល់អ៊ុយក្រែនពោលគឺថ្មីៗនេះអាម៉េរិកបានអនុម័តទឹកប្រាក់ប្រមាណ ២.៧ពាន់លានដុល្លារសម្រាប់ទំនប់បម្រុងអ៊ុយក្រែនឲ្យបន្តប្រឆាំងជាមួយនឹងរុស្សី។ សម្រាប់មន្រ្តីទូតគោលដៅនៃប្រតិបត្តិការពិសេសរបស់រុស្សីលើអ៊ុយក្រែន គឺដើម្បីធានានឹងរក្សាសន្តិសុខរបស់រុស្សី ហើយប្រតិបត្តិការពិសេសនេះទៀតសោត គឺគោលដៅដើម្បីកម្ទេចទាហានអ៊ុយក្រែនតែប៉ុណ្ណោះដោយមិនផ្តោតទៅលើជនស៊ីវិលឡើយ។

គួរបញ្ជាក់ថា រុស្សីបានបើប្រតិបត្តិការពិសេសរបស់ខ្លួនឈ្លានបានលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈដោយរុស្សីទទូចថាការឈ្លានពាននេះគឺដើម្បីធានាសន្តិសុខ នឹងសុវត្ថភាពដល់ប្រជាជនរុស្សីដែលត្រូវបានអ៊ុយក្រែនធ្វើបាបនៅតំបន់ផ្តាច់ខ្លួន Donbass និង Luhanst។

ក្រោយប្រតិបត្តិការយោធារុស្សីលើអ៊ុយក្រែនប្រទេសមហាអំណាចលោកខាងលិចបាននាំគ្នាបន្តដាក់ទណ្ឌកម្មលើរុស្សីឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបន្ទាន់ តែយ៉ាងណាមិញរុស្សីនៅតែបន្តប្រតិបត្តិការរបស់ខ្លួនមកដល់សព្វថ្ងៃ។ បន្ថែមពីនេះរុស្សីក៏នឹងប្តេជ្ញាចិត្តថាប្រតិបត្តិការពិសេសរបស់ខ្លួននឹងបិទបញ្ចប់ទៅវិញឆាប់នឹងនាំទាំងជោគជ័យជូនប្រទេសរបស់ខ្លួនទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង