Yearendyearend1140x150

ឯកឧត្តម ទៀ សីហា៖«សំណង់ខុសច្បាប់»ក្នុងតំបន់អង្គរដាច់ខាតត្រូវតែរុះរើ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប 

ភ្នំពេញ៖ អភិបាលខេត្តសៀមរាប បានដាក់ចេញនូវបញ្ជាដាច់ខាត ក្នុងការរុះរើសំណង់ខុសច្បាប់នៅតំបន់អង្គរ ជាពិសេសសំណង់ថ្មីខុសច្បាប់ដែលលួចសាងសង់ ខណៈផ្ទះប្រជាពលរដ្ឋដែលបានមករស់នៅយូរហើយ លោកស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាពិចារណារួមគ្នាក្នុងការពិនិត្យឡើងវិញ។ការអះអាងនេះ ធ្វើឡើងក្រោយការងារ«អភិរក្សតំបន់អង្គរ»រងការគំរាមកំហែងដោយការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរជាតិអប្សរានេះ គឺបង្កឡើងដោយការមិនយល់គ្នា។មិនយល់ត្រង់ថា រដ្ឋបាលខេត្ត បានឯកភាពជាមួយអាជ្ញាធរជាតិអប្សរា នឹងពិនិត្យរួមគ្នា ក្នុងចុះរុះរើសំណង់ខុសច្បាប់ថ្មីដែលមករស់នៅក្នុងតំបន់អង្គរ។ចំណែកផ្ទះខ្លះជាផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ អាជ្ញាធរនឹងពិចារណារួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា។

បើតាមឯកឧត្តម ទៀ សីហា រដ្ឋបាលខេត្តសៀមរាបហាមឃាត់ដាច់ខាត គឺផ្ទះដែលទើបតែលួចសង់ថ្មីៗនេះ ហេតុនេះហើយជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះរុះរើចេញពីតំបន់អភិរក្ស។ក្នុងការរុះរើសំណង់ខុសច្បាប់នៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរាត្រូវតែដាក់លិខិត ក៏ដូចជាការសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះផ្ទះប្រជាពលរដ្ឋរស់នៅក្នុងតំបន់យូរហើយ ជូនអាជ្ញាធរជាតិអប្សរាក្នុងការពិនិត្យ និងពិចារណា ប៉ុន្តែជាដាច់ខាតផ្ទះដែលមកសង់ថ្មីៗនេះ គឺទាមទារឲ្យមានការរុះរើតាមអាជ្ញាធរជាតិអប្សរារាយការណ៍។ប៉ុន្តែលក្ខខណ្ឌផ្សេងៗដែលអាចមានសិទ្ធិក្នុងការជួសជុល សាងសង់ គឺអាជ្ញាធរមូលរដ្ឋបាលនឹងបន្តធ្វើការងារជាមួយអាជ្ញាធរជាតិអប្សរាបន្ថែមទៀត។

យោងតាមទិន្នន័យរបស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា ការងារទប់ស្កាត់សំណង់ខុសច្បាប់ នៅឆមាសទី១ ឆ្នាំ២០២២ មានចំនួន ២០៨០ករណី។អាជ្ញាធរជាតិអប្សរាបានអះអាងថា នឹងចាត់វិធានការច្បាប់ក្នុងករណីដែលប្រជាពលរដ្ឋ និង មជ្ឈដ្ឋានពាក់ព័ន្ធ នៅតែបន្តការរារាំង និង បង្កអំពើហិង្សាណាមួយមកលើក្រុមការងារអាជ្ញាធរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង