Yearendyearend1140x150

ប្រជាជនស្រីលង្កាតវ៉ាប្រឆាំងនឹងការប្រជែងរបស់លោក Ranil សម្រាប់តំណែងប្រធានាធិបតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រជាជនស្រីលង្កាតវ៉ាប្រឆាំងនឹងការប្រជែងរបស់លោក Ranil សម្រាប់តំណែងប្រធានាធិបតី ប្រភពរូប៖ ស៊ីស៊ីធីវី

ស្រីលង្កា៖ ប្រជាជននៅទីក្រុងកូឡុំបូកាលពីថ្ងៃទី១៩ បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងការប្រជែងរបស់លោក Ranil Wickremesinghe សម្រាប់តំណែងជាប្រធានាធិបតីស្រីលង្កា។

សភារបស់ប្រទេសនឹងជ្រើសរើសក្នុងចំណោមលោក Ranil Wickremesinghe, សមាជិកសភាស្រីលង្កា និងមេដឹកនាំអំណាចប្រជាជនជាតិ (NPP) ដើម្បីជំនួសអតីតប្រធានាធិបតីលោក Gotabaya Rajapaksa បន្ទាប់ពីការលាលែងពីតំណែងរបស់លោក។

មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅតាមផ្លូវ ដើម្បីបញ្ចេញសំឡេងមិនពេញចិត្តចំពោះការប្រជែង របស់លោក Wickremesinghe សម្រាប់សន្លឹកឆ្នោតជាប្រធានាធិបតី។

ទាំងកងទ័ព និងប៉ូលីស ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវទៅដល់សភា និងការល្បាតជុំវិញអគារ។ ជាមួយនឹងភាពអាសន្នត្រូវបានប្រកាស ធ្វើឲ្យអាជ្ញាធរមិនចង់ប្រថុយប្រថានលើការបោះឆ្នោតនោះទេ។

អ្នកតវ៉ាបាននិយាយថា «បច្ចុប្បន្នលោក Ranil Wickremesinghe មិនតំណាងឱ្យអាណត្តិរបស់ប្រជាជនទេ។ គាត់មិនមានអំណាចស្របច្បាប់ក្នុងការធ្វើជាប្រធានាធិបតីស្តីទី ឬប្រធានាធិបតី ឬអ្វីទាំងអស់។ ដូច្នេះគោលបំណងសំខាន់របស់យើង គឺគាត់ត្រូវតែចុះចេញពីតំណែង»។

ប្រជាជនស្រីលង្កាសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចទាញប្រទេសជាតិចេញពីវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង