Yearendyearend1140x150

ទីម័រខាងកើតចង់ក្លាយជា«សមាជិកថ្មីនៃអាស៊ាន»នៅឆ្នាំក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីម័រខាងកើតចង់ក្លាយជា«សមាជិកថ្មីនៃអាស៊ាន»នៅឆ្នាំក្រោយ ប្រភពរូប៖ The star

ទីម័រ៖ ប្រធានាធិបតីទីម័រខាងកើតលោក José Ramos Horta បានថ្លែងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៩ ថា ប្រទេសទីម័រខាងកើតសង្ឃឹមថានឹងចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) នៅឆ្នាំក្រោយនេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានទទួលលោក Horta នៅវិមាន Bogor នៅជាយភាគខាងត្បូងនៃរដ្ឋធានី ហ្សាកាតា ហើយអ្នកទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

លោក Horta បាននិយាយថា ទីម័រ គឺជាផ្នែកមួយនៃអាស៊ីអាគ្នេយ៍ ហើយបានបំពេញគ្រប់តម្រូវការសម្រាប់ការចូលជាសមាជិកអាស៊ាន។ លោករំពឹងថា ឥណ្ឌូនេស៊ី នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញ ទីម័រ ឱ្យចូលរួមជាមួយអង្គការក្នុងតំបន់នេះ នៅពេលដែលឥណ្ឌូនេស៊ីកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។

ទីម័រខាងកើតមានទីតាំងនៅភាគខាងកើតបំផុតនៃកោះ Nusa Tenggara នៅអាស៊ីអាគ្នេយ៍ ប្រទេសនេះធ្លាប់ជាអាណានិគមព័រទុយហ្គាល់ ហើយត្រូវបានបញ្ចូលទៅក្នុងទឹកដីឥណ្ឌូនេស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ តែបានប្រកាសឯករាជ្យនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០២ ធ្វើឲ្យប្រទេសនេះ ក្លាយជា "ប្រទេសក្មេងជាងគេ" នៅអាស៊ី។

ប្រទេសទីម័រខាងកើតបានដាក់ពាក្យចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០១១ ហើយបច្ចុប្បន្នជាអ្នកសង្កេតការណ៍អាស៊ាន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោក Horta នឹងជួបជាមួយអគ្គលេខាធិការអាស៊ាន Lim Ngok Hui ហើយអ្នកទាំងពីរនឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងការចូលរួមរបស់ទីម័រខាងកើតក្នុងអាស៊ាន។

បច្ចុប្បន្ន អាស៊ានគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក។ សមាជិករបស់ខ្លួនរួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ រួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី ភីលីពីន កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ប្រ៊ុយណេ និងថៃ ដែលមានប្រជាជនប្រមាណ ៦៦០ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង