Yearendyearend1140x150

កម្ពុជាអាចផ្គត់ផ្គង់ជ្រូកក្នុងស្រុកបានដោយពុំចាំបាច់នាំចូលពីខាងក្រៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាថ្ងៃទី ១៩ កក្កដានេះ បានឲ្យដឹងថាកម្ពុជាអាចទំនប់បម្រុងជ្រូកក្នុងស្រុករហូតដល់បំណាច់ឆ្នាំ។ លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

ឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអៈអាងកម្ពុជាអាចទំនប់បម្រុងជ្រូកក្នុងស្រុករហូតដល់បំណាច់ឆ្នាំដោយពុំចាំបាច់ធ្វើការនាំចូលជ្រូកពីបណ្តាលប្រទេសជិតខាង។ លោកបន្តថា ទោះបីជាយ៉ាងណាគិតត្រឹម ៩ខែចុងក្រោយនេះការនាំចូលជ្រូកពីវៀតណាមមានការថមថយជាងពីមុន ដោយសារតែសម្ថកិច្ចមានការរឹតបន្តឹងការនាំចូលផ្សេងៗ ហើយថ្មីៗនេះលោកបន្ថែមថាកម្ពុជាទើបតែដុតបំផ្លាញជ្រូកប្រមាណ៨០ក្បាលបន្ទាប់ពីរកឃើញជ្រូកនោះមានផ្ទុកនៃមេរោគប៉េស្តអាហ្រ្វិក។

បើតាមឯកឧត្តម តាន់ផាន់ណារ៉ា លោកគូសបញ្ជាក់ថាការលួចនាំចូលជ្រូកបន្តអាចមានចំនួនតិចទៀតពោលគឺពលរដ្ឋនៅជាយដែនគាត់ប្រកបរបររកស៊ីជាមួយវៀតណាមអាចមានឪកាសនាំចូលតិចតួចដូចជាការជាវយកមកញាំរឺទិញចំនួនតិចក្បាល។ តែយ៉ាងក្តីលោកសង្គត់ធ្ងន់ថាក្រសួងកសិកម្មព្រមទាំងរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមលុបបំបាត់ការនាំចូលទំនិញខុសច្បាប់ផ្សេងៗពីបណ្តាលប្រទេសជិតខាង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង