Yearendyearend1140x150

ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ឆ្លងផុតគណៈអចិន្រ្តៃយ៍រដ្ឋសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី ១៩ កក្កដានេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជា សម្រេចអនុម័តទទួលយកជាផ្លូវការហើយ បើទោះបីមានមតិរិះគន់មួយចំនួនទាក់ទងនឹងច្បាប់នេះក្តី។ការសម្រេចអនុម័តធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៅគណៈកម្មការជំនាញទី៦នៃរដ្ឋសភា ដើម្បីពិនិត្យលម្អិត។ហើយការអនុម័តនេះ ប្រព្រឹត្តទៅដោយរលូន។

សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ដែលនៅក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និង ច្បាប់ធម្មនុញ្ញបន្ថែមផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃនេះបានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល សម្រាប់ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។កិច្ចប្រជុំនេះដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

ជានីតិវិធីក្រោយគណៈកម្មការជំនាញ ពិនិត្យរួចហើយ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់គណៈកម្មាធិការអចិន្រ្តៃយ៍វិញ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ នឹងបើកកិច្ចប្រជុំម្តងទៀត ដើម្បីកំណត់កាលបរិច្ឆេទនៃការបើកកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា។

គួរបញ្ជាក់ថា ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នឹងវិសោធនកម្មមាត្រាមួយចំនួនមានជាអាទិ៍ មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះ-រាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិ។ការជាប្រក្រតីនៃស្ថាប័នជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង