Yearendyearend1140x150

អឺរ៉ុបស្នើឱ្យពលរដ្ឋ«អត់ធ្មត់»ក្រោយការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីចូលជាធរមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបស្នើឱ្យពលរដ្ឋ«អត់ធ្មត់»ក្រោយការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីចូលជាធរមាន ប្រភពរូប៖ RT

អឺរ៉ុប៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានអំពាវនាវឱ្យប្រជាជនអឺរ៉ុបមាន "ការអត់ធ្មត់ជាយុទ្ធសាស្ត្រ" បន្ទាប់ពីការដាក់ទណ្ឌកម្មប្រឆាំងនឹងការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីចូលជាធរមាន។

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន ៦ ដែលផ្តោតលើទីក្រុងមូស្គូ ប៉ុន្តែប្លុករបស់ខ្លួនកំពុងប្រឈមនឹងការខ្វះខាតឧស្ម័នកាន់តែខ្លាំងឡើង និងរូបិយប័ណ្ណបានធ្លាក់ចុះក្រោមប្រាក់ដុល្លារអាម៉េរិកជាលើកដំបូងដែលមិនធ្លាប់មាន។

ទណ្ឌកម្មថ្មីបំផុតមួយ ដែលស្វែងរកការកាត់បន្ថយ ៩០% នៃការទិញប្រេងរបស់អឺរ៉ុបពីរុស្ស៊ីនៅចុងឆ្នាំ ២០២២។ លោក Borrell បានទទួលស្គាល់ថា ការកាត់បន្ថយថាមពលពីរុស្ស៊ីពាក់ព័ន្ធនឹងការចំណាយសំខាន់ៗ ឬប្រទេស និងវិស័យមួយចំនួនដែលអឺរ៉ុបត្រូវប្រឈមមុខ។

ការដាក់ទណ្ឌកម្មទាក់ទងនឹងថាមពលនៅក្នុងកញ្ចប់ចុងក្រោយបង្អស់ធ្វើឱ្យមានការលើកលែងគួរឱ្យកត់សម្គាល់សម្រាប់រដ្ឋជាសមាជិកជាមួយនឹង "មិនមានជម្រើសជំនួសដែលអាចសម្រេចបាន" សម្រាប់ថាមពល ដែលគេសន្មត់ថា បាននឹងកំពុងប្រឈមសម្រាប់ប្រទេសហុងគ្រី ដែលបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការហាមឃាត់ប្រេងដោយហេតុផលថានឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនហុងគ្រី។

លោក Borrell បានទទូចកាលពីដើមខែនេះថា អឺរ៉ុបមិនចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ដោយសារ ទណ្ឌកម្មគឺជាគន្លឹះក្នុងការទប់ទល់នឹង "ការឈ្លានពាន" របស់ទីក្រុងម៉ូស្គូ ហើយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុកំពុងមានឥទ្ធិពលលើប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជូនអាវុធ និងជំនួយហិរញ្ញវត្ថុ ដែលមានតម្លៃរាប់ពាន់លានដុល្លារទៅក្នុងអ៊ុយក្រែនចាប់តាំងពី "ប្រតិបត្តិការយោធាពិសេស" របស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង