Yearendyearend1140x150
Img 0571

ក្រុមហ៊ុន HUAY Group សម្ពោធរថយន្តថ្មីម៉ាក Dongfeng 2023 GS

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រថយន្តថ្មីម៉ាក Dongfeng 2023 GS

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ក្រុមហ៊ុន HUAY Group ដែលជាក្រុមលក់រថយន្ត និងសេវាកម្មដែលបានលេចឡើងក្នុងឧស្សាហកម្មរថយន្តកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការរថយន្តថ្មីម៉ាក Dongfeng 2023 GS និងអាហារពេលល្ងាចសម្រាប់អតិថិជននៅក្នុងសាលពិព័រណ៍ទីបីរបស់ខ្លួន (សាលពិព័រណ៍តាំងបង្ហាញរថយន្តDongfengផ្លូវ ២០០៤ )។

នៅយប់នោះ ក្រុមហ៊ុន HUAY Group បានអញ្ជើញប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិន លោក អ៊ឹង ហុងមេង អនុប្រធានអចិន្ត្រៃយ៍ លោកឧកញ៉ា ជា សឿន ម្ចាស់ធនាគារ Shinhan លោក Pan Phirom នាយកប្រតិបត្តិធនាគារ DPលោក Chhan Ponloeu ព្រមទាំងអតិថិជនថ្មីចាស់ជាង ១០០នាក់ អង្គភាពសហប្រតិបត្តិការអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចូលរួម។

លោកស្រី ZHANG HUA ប្រធានក្រុមហ៊ុនHUAY បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទាំងអស់ និងបានបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនជាសហគ្រាសចិនក៏ដោយ តែក្រុមហ៊ុនបានធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា ហើយបុគ្គលិកជនជាតិចិនរបស់ក្រុមហ៊ុនអាចប្រើប្រាស់ភាសាខ្មែរសម្រាប់ការទំនាក់ទំនងបានយ៉ាងល្អ។

ក្រុមហ៊ុនទទួលបានការបញ្ជាទិញយ៉ាងហោចណាស់ចំនួន ២៧ នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។ លើសពីនេះ លោកស្រី ZHANG HUA ប្រធានក្រុមហ៊ុន HUAY ក៏បានបង្ហើបថា ក្រុមហ៊ុននឹងនាំចូលរថយន្តស៊េរីថ្មីម៉ាក Dongfeng ពីរម៉ូដែលទៀតនៅពេលឆាប់ៗនេះ បច្ចុប្បន្នក៏បានបើកការទទួលបញ្ជាទិញមុនហើយ។

រថយន្ត Dongfeng 2023 GS ជារថយន្តប្រភេទ SUV ដែលមានចំណុចពិសេស និងមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ជូនលោកអ្នកនូវសុវត្ថិភាព និងទំនុកចិត្តក្នុងការបើកបរ។ វាដំណើរការដោយម៉ាស៊ីន Dongfeng 1.5L turbocharged និង 6-speed wet-clutch។ ប្រវែង ទទឹង និងកម្ពស់របស់រថយន្តគឺ៖ 4610mm\1830mm\1600mm។ អេក្រង់ Touch Screen 10អ៊ីញ សន្សំសំចៃប្រេង 100គីឡូ ស៊ី6.7លីត្រ ប៉ុណ្ណោះ។

រថយន្ត Dongfeng 2023 GS ក៏មានការកំណត់សុវត្ថិភាពជាច្រើនផងដែរ បន្ថែមពីលើ ABS, EBD, ESP, ESS, HDC ជាដើម ប្រព័ន្ធបើកបរជំនួយរូបភាព 540°ពិសេសត្រូវបានបន្ថែម។ វាក៏មានកៅអីអូតូ ដំបូលបែប Panoramic Sunroof និងការកំណត់រចនាសម្ព័ន្ធផាសុកភាពផ្សេងទៀត។ រថយន្ត Dongfeng 2023 GS ជារថយន្តប្រភេទ SUV លក្ខណៈគ្រួសារ មានតួរថយន្ត (គម្លាតពីដី 193mm) ដែលអាចបំពេញបានគ្រប់កម្រិតនៃផ្លូវក្នុងប្រទេសកម្ពុជា ដូច្នេះហើយ មិនថាទៅធ្វើការក្នុងទីក្រុង ឬធ្វើដំណើរកំសាន្តនោះទេ វាជារថយន្តដែលមានកម្លាំងខ្លាំងក្នុងការបើកបរ និងងាយស្រួលអង្គុយផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង