Yearendyearend1140x150

អង្កការសហប្រជាជាតិ៖ វៀតណាមខាតបង់ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលមិនកែច្នៃប្លាស្ទិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ មន្ត្រីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិជាន់ខ្ពស់មួយរូបបានអៈអាងកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាម "ខ្ជះខ្ជាយ" ប្រហែល ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយការមិនកែច្នៃសំណល់ប្លាស្ទិក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

លោកស្រី Caitlin Wiesen អ្នកតំណាង UNDP ប្រចាំប្រទេសបាននិយាយថា វៀតណាមបញ្ចេញកាកសំណល់ប្លាស្ទិកប្រហែល ១៩,០០០តោនក្នុងមួយថ្ងៃ។ អ្នកស្រីបានបន្ថែមថា នៅតំបន់សមុទ្រមួយចំនួន សម្រាប់រាល់បីផ្នែកនៃត្រីដែលជាប់សំណាញ់ដោយសកម្មភាពនេសាទ មានមួយផ្នែកនៃកាកសំណល់ប្លាស្ទិកដែលមកជាមួយ។

បន្ថែមពីនេះដើម្បីជួយវៀតណាមប្រើប្រាស់កាកសំណល់រឹងជាធនធានដ៏មានសក្តានុពល អង្គភាពបរិស្ថានសកល និងរដ្ឋាភិបាលន័រវេសនឹងផ្តល់ថវិកាចំនួន ២ លានដុល្លារ ដើម្បីចាប់ផ្តើមគម្រោងគាំទ្រការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទុកដាក់សំរាមប្លាស្ទិកក្នុងសមុទ្រក្នុងបរិបទនៃគម្រោងស្តារឡើងវិញក្រោយកូវីដ១៩មានការធូស្បើយ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់សេដ្ឋកិច្ចដែលមានភាពស្វាហាប់ និងរួមបញ្ចូលគ្នា ខណៈពេលដែលផ្តល់ឱកាសសម្រាប់កំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង និងបង្កើតការងារថ្មីៗ។

លោក Nguyen Phi Long ប្រធានក្រុមហ៊ុន Binh Dinh បាននិយាយថា កំណើននៃវិស័យទេសចរណ៍ និងការកែលម្អជាទូទៅក្នុងកម្រិតជីវភាពបាននាំឱ្យមានការកើនឡើងនៃសំណល់ប្លាស្ទិក។ ឧទាហរណ៍ Quy Nhon ដែលជាទីប្រជុំជននៃខេត្តនេះ ផលិតកាកសំណល់ប្រហែល ៣០០ តោនក្នុងមួយថ្ងៃ ៧០តោនជាកាកសំណល់ប្លាស្ទិក។ លោក Long បាននិយាយថា លោកសង្ឃឹមថា គម្រោងកែឆ្នៃផ្លាស្ទិចនេះ មិនត្រឹមតែការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង