Yearendyearend1140x150

តំណាងរោងចក្ររក្សាជំហរបន្តផលិតនៅកម្ពុជា ទោះមានការព្យួរEBAផ្នែកខ្លះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖គ្រប់តំណាងរោងចក្រកាត់ដេរនៅកម្ពុជា បានប្រកាសរក្សាជំហរថា ពួកគេនៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញកាន់ទីផ្សារអឺរ៉ុប បើទោះបីជាសហភាអឺរ៉ុបសម្រេចព្យួរសម្បទានពន្ធជាបណ្តោះអាសន្នពីកម្ពុជាក្តី។ការប្រកាសជំហរនេះដោយក្រុមរោងចក្រទាំងនោះមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយកំណែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញនៅពេលកន្លងមក។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំនិញចំនួន៤០មុខ នៃបន្ទាត់ពន្ធ៦ខ្នង់ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែងដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបាន។ទន្លឹមនឹងនេះ នៅសល់មុខទំនិញប្រមាណជាង៩ពាន់មុខទៀតនៅតែទទួលបានភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវធ EBA។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបនៅថ្ងៃទី១២ កុម្ភៈ បានសម្រេចអំពីដំណើរនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញចំនួនក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធEBA។តាមនីតិវិធីមុខទំនិញទាំង៤០មុខ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបពិនិត្យលើទម្រង់ និងគតិច្បាប់ដែលត្រូវប្រើពេលវេលាប្រមាណ២ខែជាបន្តទៀតចាប់ពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: EBA
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង