Yearendyearend1140x150
Img 0571

ឯកឧត្តម ផុស សុវណ្ណ៖«ស្ថាប័នព័ត៌មាន»នឹងស្លាប់ទៅវិញល្គឹកណា​ដើរមិនទាន់​បច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។

សៀមរាប៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ១៤ កក្កដា បានរៀបចំសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០»។សិក្ខាសាលានោះ រៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ឯកឧត្តម ផុស សុវណ្ណ ជំរុញឱ្យ​អ្នកដឹកនាំវិស័យព័ត៌មាន​ដើរឱ្យទាន់​បច្ចេកវិទ្យា ហើយប្រសិនជាដើរមិនទាន់ទេស្ថាប័ននឹងស្លាប់ទៅវិញ។

ឯកឧត្តម ផុស សុវណ្ណ បានពន្យល់ថា ការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ បានក្លាយទៅជាកត្តាគន្លឹះ កំណត់និន្នាការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម និងការបង្កើតទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ដូច្នេះ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នេះ ឯកឧត្តម ជំរុញឱ្យ​អ្នកដឹកនាំវិស័យព័ត៌មាន​ដើរឱ្យទាន់​បច្ចេកវិទ្យា។

បើតាមឯកឧត្តម ផុស សុវណ្ណ អ្នកដឹកនាំវិស័យព័ត៌មាន​ត្រូវរៀនសូត្រផ្លាស់ប្តូរតាមសភាពការណ៍នៃបច្ចេកវិទ្យា ដើម្បីចាប់យកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនមានលទ្ធ ភាពបង្កើនការផលិត ប្រសិទ្ធភាពការងារ និងគុណភាពនៃផលិតកម្ម ដូចជា រូបភាព សំឡេង និងល្បឿន និង កាត់បន្ថយនូវការចំណាយលើថ្លៃដើមនៃការផលិត។ ជាពិសេសបច្ចេកវិទ្យា បានជំរុញ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិត និង ធ្វើឱ្យមានភាពសម្បូរបែបក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និង កម្សាន្ត។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ថា កាលដែលអ្នកដឹកនាំក្នុងវិស័យសារព័ត៌មានដើរមិនទាន់សភាពការណ៍ និង ការវិវត្តន៍បច្ចេកវិទ្យាថ្មី ស្ថាប័នព័ត៌មាននោះនឹងត្រូវស្លាប់ទៅវិញនៅថ្ងៃណាមួយជាក់ជាមិនខាន់។ដូច្នេះទាមទារឱ្យអ្នកសារព័ត៌ មានមានកម្រិតអប់រំ និងជំនាញខ្ពស់ ការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង