Yearendyearend1140x150

អង្គការILO បន្តគាំទ្រក្រសួងទេសចរណ៍លើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្តចំនួន៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ (ឆ្វេងដៃ) និង លោកYutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូរ ILO-China (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ អង្គការអន្តរជាតិខាងការងារ(ILO) បន្តគាំទ្រក្រសួងទេសចរណ៍កម្ពុជាលើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្តចំនួន៣ដូចជា ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ហើយការបណ្ដុះបណ្ដាលនឹងផ្ដោតសំខាន់លើជំនាញសេវាកម្មម្ហូបអាហារនិងភេជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានឱ្យដឹងថា ការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) នឹងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១២៥រូប និងអ្នកជំនាញចំនួន ១៥០រូប លើជំនាញសេវាកម្មម្ហូបអាហារនិងភេជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច ដែលការបណ្តុះបណ្តាលនេះនឹងគាំទ្រដល់យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការពង្រឹងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទថ្មី ដោយផ្តោសំខាន់លើអភិក្រមចំនួន ៣គឺ៖ ស្តារឡើងវិញ (Recover) បណ្តុះបណ្តាលបន្ថែម (Retrain) និងថែរក្សាបុគ្គលិក (Retain)។

ជាមួយគ្នានេះ លោក Yutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូរ ILO-China បានមានប្រសាសន៍ថា អង្គការ ILO នឹងបន្តគាំទ្រដល់ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីជំរុញការបណ្តុះបណ្តាលបន្ថែដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ និងពិនិត្យលទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការភ្ជាប់ទំនាក់ទំនងរវាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ជាមួយសាលាបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅប្រទេសចិនផងដែរ។

ទនញតឹមនឹងនេះ លោកបានស្នើឲ្យគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលជំនាញធ្វើម្ហូបបែបចិនដល់ចុងភៅវ័យក្មេងកម្ពុជា ដោយអង្គការ ILO នឹងបញ្ជូនអ្នកជំនាញចុងភៅម្ហូបចិនមកធ្វើការបណ្តុះបណ្តាលនៅកម្ពុជា ឬបញ្ជូនចុងភៅវ័យក្មេងកម្ពុជាទៅហ្វឹកហាត់ការងារនៅប្រទេសចិន។

គួរបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) ធ្លាប់បានគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលបានចំនួន ២៤រូប និងអ្នកជំនាញចំនួន ៣១រូបលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងការបណ្តុះបណ្តាលបន្តខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ដល់អ្នកជំនាញច្រើនជាង ២០០រូបដល់ក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង