Yearendyearend1140x150

អាជីវករលក់មាសមួយចំនួនធំពុំសូវទទួលបានអតិថិជនច្រើនខណៈហាងឆេងមាសកំពុងធ្លាក់ចុះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ហាងឆេងមាសក្នុងប្រទេសកម្ពុជា កំពុងបន្តធ្លាក់ចុះជាខ្លាំងដោយក្នុង១អោន ឬស្មើប្រមាណ៨ជី ៣ហ៊ុន មានតម្លៃ១,៧៣៤ដុល្លារ ខណៈមាសមួយតម្លឹងវិញធ្លាក់ចុះពីតម្លៃដើម២ពាន់ដុល្លារជាងតិចតួច ចុះមកត្រឹម២ពាន់ដុល្លារស្តើង។ បើទោះជាតម្លៃមាសកំពុងធ្លាក់ចុះក៏ដោយ ក៏អាជីវករលក់មាសមួយចំនួនធំនៅតែរអ៊ូរទាំ ព្រោះលក់មិនសូវដាច់ និងមិនមានភ្ញៀវមកសួរនាំទិញមាសឡើយ។ នេះជាការលើកឡើងរបស់ក្រុមអាជីវករលក់មាសនៅផ្សារធំថ្មីមកកាន់ស៊ីស៊ីថាមស៍។

លោកស្រី ហ៊ុយ ហួង ជាអាជីវករលក់មាសនៅផ្សារធំថ្មី បានប្រាប់ស៊ិស៊ីថាមស៍ថា ចាត់តាំងពីជំងឺកូវីដ-១៩ មានវត្តមាននៅក្នុងប្រទេសកម្ពុជា ការលក់ដូររបស់ពួកគាត់គឺបានធ្លាក់ចុះស្ទើតែ៧០ភាគរយ ដោយសារតែវិបតិ្តសេដ្ឋកិច្ចបានធ្វើឱ្យអាជីវកម្មរបស់លោកស្រីបាត់បង់អតិថិជនយ៉ាងច្រើន។

លោកស្រីបន្តថា មកដល់ពេលនេះ ស្ថានភាពកូវីដមានសភាពធូរស្រាលខ្លាំងជាងមុន ហើយបូកផ្សំនឹងហាងឆេងមាសធ្លាក់ចុះក៏ពិតមែន ប៉ុន្តែអាជីវកម្មរបស់លោកស្រីនៅពុំទាន់មានសភាពល្អឡើងវិញខ្លាំងដូចមុនកូវីដនោះទេ ជារួមការលក់នៅតែមានការធ្លាក់ចុះច្រើន។

ទន្ទឹមនឹងនេះ អាជីវករលក់មាសនៅផ្សារធំថ្មីមួយរូបទៀតដែលមានឈ្មោះថា អាយវ៉ា ក៏បានប្រាប់ស៊ីស៊ីថាសម៍ដែរថា ការលក់ដូររបស់លោកស្រីគឺមិនមានផលប៉ះពាល់ឬផលរំខានណាមួយដែលបង្ករឡើងដោយការធ្លាក់ចុះតម្លៃមាសឡើយ គឺលោកស្រីត្រូវតែលក់ដូរទៅតាមហាងឆេងមាសតែប៉ុណ្ណោះ។

អាជីវករលក់មាសរូបនេះបានបញ្ចាក់ថា បើទោះបីជាតម្លៃមាសធ្លាក់ចុះក៏ពិតមែន ប៉ុន្តែអតិថិជនគឺមិនបានសម្រុកមកទិញមាសទុកដូចកាលមុនគ្រាកូវីដនោះទេ ព្រោះកង្វះខាតថវិកា ដោយសារតែកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាជនយ៉ាងខ្លាំង ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់លោកស្រីយ៉ាងខ្លាំង ហើយបើទោះជាមានភ្ញៀវចូលទិញ ក៏ទិញក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា តម្លៃហាងឆេងមាសក្នុងប្រទេសកម្ពុជា កំពុងបន្តធ្លាក់ចុះជាខ្លាំងដោយក្នុង១អោន រឺស្មើប្រមាណ៨ជី ៣ហ៊ុន មានតម្លៃ១,៧៣៤ដុល្លារ ខណៈមាសមួយតម្លឹងវិញធ្លាក់ចុះពីតម្លៃដើម២ពាន់ដុល្លារជាងតិចតួច ចុះមកត្រឹម២ពាន់ដុល្លារស្តើង។ ការធ្លាក់ចុះដោយសារតែធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ព្រមទាំងបណ្តាលមកពីការបញ្ចេញមាសលក់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង