Yearendyearend1140x150
Img 0571

ប្រាក់អឺរ៉ូធ្លាក់ចុះស្មើលុយដុល្លារដោយឈានដល់កម្រិតទាបរយៈពេល ២០ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រាក់អឺរ៉ូធ្លាក់ចុះស្មើលុយដុល្លារដោយឈានដល់កម្រិតទាបរយៈពេល ២០ ឆ្នាំ ប្រភពរូប ៖ China Daily

អឺរ៉ុប៖ ជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍មក ដែលប្រាក់អឺរ៉ូ បានធ្លាក់ចុះស្មើនឹងប្រាក់ដុល្លារអាម៉េរិក ពោលគឺមួយដុល្លារអាម៉េរិកមានតម្លៃស្មើនឹងមួយអឺរ៉ូ។

រូបិយប័ណ្ណតែមួយនៃប្រទេសសហភាពអឺរ៉ុបចំនួន ១៩ មិនបានធ្លាក់ចុះដល់ ឬទាបជាងអត្រាប្តូរប្រាក់ស្មើនឹងប្រាក់ដុល្លារអាម៉េរិកទេចាប់តាំងពីខែធ្នូ ឆ្នាំ ២០០២។

ប្រាក់អឺរ៉ូបានបន្តធ្លាក់ចុះចាប់ពីព្រឹកថ្ងៃអង្គារ ហើយអត្រាប្ដូរស្មើនឹងប្រាក់ដុល្លារអាម៉េរិក។ បន្ទាប់ពីឈានដល់ភាពស្មើគ្នា អត្រាប្តូរប្រាក់អឺរ៉ូបានកើនឡើងបន្តិច។ គិតត្រឹមម៉ោង ១៦៖២០ ម៉ោងក្នុងស្រុក ប្រាក់អឺរ៉ូមានអត្រាប្ដូរប្រាក់ក្នុងតម្លៃ ១.០០៥ ដុល្លារនៅក្នុងទីផ្សាររូបិយប័ណ្ណ។

យោងតាមទិន្នន័យពីធនាគារកណ្តាលអឺរ៉ុប (ECB) បានឱ្យដឹងថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ១០ ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េរិកចាប់តាំងពីដើមឆ្នាំនេះ។ ការធ្លាក់ចុះនៃរូបិយប័ណ្ណ គឺជាការឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងការប៉ះទង្គិចបន្ថែមទៀតដល់សេដ្ឋកិច្ច ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់នៃតំបន់ចាយប្រាក់អឺរ៉ូ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចអឺរ៉ុប៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង