Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំចាប់បានចិន១១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ សម្ថកិច្ចនៃរាជធានីភ្នំពេញនាថ្ងៃទី ១៣ កក្កដានេះដែលដឹកនាំផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្រ្កាបគ្រឿងញៀនប្រមាណ ១.៨០តោន និងសារធាតុគីមីជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការនេះចាប់ផ្តើមតាំងពីថ្ងៃទី ០៤ កក្កដា សមត្ថកិច្ចចម្រុះចុះបង្ក្រាប ទីតាំងផលិតគ្រឿងញៀនមួយកន្លែងដែលមានស្លាកយីហោ« ម៉ាស៊ីនកិនស្រូវតូចតែពេជ្រ »ស្ថិតក្នុង ក្រុង ស្វាយ រៀង និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងរឹបអូស គ្រឿងញៀនចំនួន១តោន ៨២៧ គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គីឡូក្រាម, ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម, រថយន្ត ០៨គ្រឿង, ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត០១, ផ្ទះវីឡា០១)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាម ប្រមាញ់មេក្លោងនិងបក្សពួកក្រុមឧក្រិដ្ឋជនផលិតនិងជួញដូរ សារធាតុញៀនដោយខុសច្បាប់នេះបន្តទៀត៕


Khcct banner

អត្ថបទទាក់ទង