Yearendyearend1140x150

ថៃកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតរយៈពេលពីរខែទៀតដើម្បីសម្រួលបន្ទុកប្រជាជន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ថៃកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតរយៈពេលពីរខែទៀតដើម្បីសម្រួលបន្ទុកប្រជាជន ប្រភពរូប៖ Bangkok Post

ថៃ៖ ពន្ធអាករលើប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយចំនួន ៥ បាតក្នុងមួយលីត្រសម្រាប់រយៈពេលពីរខែទៀត ចាប់ពីថ្ងៃទី ២១ ខែកក្កដាដល់ថ្ងៃទី ២០ ខែកញ្ញា ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាជន។

ប្រភព Anews បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានអនុម័តសំណើរបស់ក្រសួងថាមពល ចំពោះការផ្លាស់ប្តូរនេះនឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ២ ពាន់លានបាត ប៉ុន្តែនឹងរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យនៅកម្រិតបច្ចុប្បន្នប្រហែល ៣៥ បាតក្នុងមួយលីត្រ។

កាលពីខែកុម្ភៈ រដ្ឋាភិបាលបានសម្រេចចិត្តកាត់បន្ថយពន្ធចំនួន ៣ បាតក្នុងមួយលីត្រ ធ្លាក់ចុះពី ៥.៩៩ បាត ចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈដល់ថ្ងៃទី ២០ ខែឧសភា។ នៅថ្ងៃទី ២១ ខែឧសភា ការកាត់បន្ថយត្រូវបានដំឡើងដល់ ៥ បាតក្នុងមួយលីត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល ដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២០ ខែកក្កដា។

គិតត្រឹមថ្ងៃទី ១០ ខែកក្កដា មូលនិធិប្រេងឥន្ធនៈដែលផ្តល់ការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូតមានឱនភាពចំនួន ១១០.៩១ ពាន់លានបាត ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

ក្នុងចំណោមចំនួនសរុប ៧២.៥៣ ពាន់លានបាតបានមកពីប្រេងម៉ាស៊ុត និង ៣៨.៣៨8 ពាន់លានបាតបានមកពីប្រេងសាំង។ មូលនិធិនេះ មានលំហូរសាច់ប្រាក់ប្រហែល ៣.៥ ពាន់លានបាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង