Yearendyearend1140x150

លោក ឡុង សំណាង៖តម្លៃ«មាស»នឹងបន្តធ្លាក់ដាំក្បាលចុះដល់ចុងឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital

ភ្នំពេញ៖ តម្លៃហាងឆេងមាសក្នុងប្រទេសកម្ពុជា កំពុងបន្តធ្លាក់ចុះជាខ្លាំងដោយក្នុង១អោន រឺស្មើប្រមាណ៨ជី ៣ហ៊ុន មានតម្លៃ១,៧៣៤ដុល្លារ ខណៈមាសមួយតម្លឹងវិញធ្លាក់ចុះពីតម្លៃដើម២ពាន់ដុល្លារជាងតិចតួច ចុះមកត្រឹម២ពាន់ដុល្លារស្តើង។ ការធ្លាក់ចុះដោយសារតែធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ព្រមទាំងបណ្តាលមកពីការបញ្ចេញមាសលក់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់ស៊ីស៊ីថាមស៍ថា តម្លៃមាសមានការប្រែប្រួល ពោលគឺក្នុង១អោន រឺស្មើប្រមាណ៨ជី ៣ហ៊ុន ១៧៣៤ ដុល្លារ ខណៈមួយតម្លឹងតម្លៃពីមុន២ពាន់ដុល្លារជាងចុះមកត្រឹម២ពាន់ដុល្លារស្តើងតែប៉ុណ្ណោះ។ ការធ្លាក់នេះ គឺដោយសារតែធនាគាកណ្តាលរបស់អាម៉េរិក តំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុនដែលមិនធ្លាប់មាន។

បើតាមលោក ឡុង សំណាង បានព្យាករណ៍ថា តម្លៃមាសអាចនិងបន្តធ្លាក់ចុះទៅទៀតអាចក្នុងមួយតម្លឹងអាចចុះសល់១៨០០ដុលា្លរជាងតិចតួច រឺអាចនឹងក្បែរ ២០០០ដុល្លារជាងតិចតូច ដែលគឺប្រជាជនកម្ពុជាអាចឆ្មក់ឪកាសទិញមាសស្តុកទុកដើម្បីលក់ចេញវិញនៅពេលដែលមាសឡើងថ្លៃវិញ។

ត្រង់ចំណុងនេះលោក ឡុង សំណាង លើកទឹកចិត្តឲ្យប្រជាជនកម្ពុជារងចាំបន្តិចទៀតក្រែងមាសធ្លាក់ចុះជាងនឹងបន្តិចទៀតនោះបន្ទាប់ពីទិញបងប្អួនអាចទទួលបានប្រាក់ចំណេញគួរសមក្រោយលក់ចេញវិញ។ លោក សំណាងក៏បានលើកឡើងដែលថាហាងឆេងអាចនិងប្រែប្រួលចុះរឺឡើងវិញគឺអាស្រ័យលើធនាគាកណ្តាលរបស់អាម៉េរិក ហើយជាក់ស្តែងមើលតាមវិបត្តិសង្រ្គាមរុស្សីអ៊ុយក្រែនតើបន្តដល់ពេលណា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង