Yearendyearend1140x150

បង្គោលព្រំដែន«កម្ពុជា-វៀតណាម»មួយដើមប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បង្គោលនេះ ដែលស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។

លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានឲ្យដឹងថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជា ហើយជិតដល់បង្គោលព្រំដែនដែលបានបោះរួច។លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។

យោងតាមគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានអះអាងថា ក្នុងករណីមានបង្គោលព្រំដែនដួលរលំនោះនឹងត្រូវរៀបចំឡើងវិញដោយមានការចូលរួមពីសំណាក់ភាគីទាំងសងខាងមានកម្ពុជា និង វៀតណាម។បង្គោលនេះ មិនមែនអភ័យឯកសិទ្ធិតែខ្មែរទេ វៀតណាមក៏គេមានសិទ្ធិពាក់កណ្តាលម្នាក់ អ៊ីចឹងត្រូវរួមគ្នាក្នុងការធ្វើការងារនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង