Yearendyearend1140x150

ក្រសួងសាធារណការប្រកាសហាមឃាត់ការ«ធ្វើដំណើរលើផ្លូវល្បឿនលឿន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១២ កក្កដានេះ បានចេញនូវសេចក្តីជូនដំណឹងហាមមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ការហាមឃាត់នេះ ធ្វើឡើងក្រោយពីការធ្វើចរាចរយានយន្តរបស់សាធារណជនបានចូលប្រើប្រាស់ផ្លូវនេះ បង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

ក្រសួងសាធារណការ បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ វិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) បាននិងកំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។បច្ចុប្បន្ននេះការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួន បានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

បើតាមក្រសួងដើម្បីជៀសវាងការរំខានដល់ដំណើរការ សាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និង ជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យគម្រោង និង យានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន ចាប់ពីពេលជូនដំណឹងនេះតទៅ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង