Cct850x100 1

កម្ពុជានាំចេញម្ទេសស្រស់ទៅកាន់ប្រទេសថៃបានជាង៣ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជា៖ ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២ តោន។ លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។

ជាក់ស្តែង លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជាទៅកាន់ប្រទេសថៃនៅឆ្នាំ២០១៥ សម្រេចនាំចេញបាន ១ ០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣ តោន។


Khcct banner

អត្ថបទទាក់ទង