Yearendyearend1140x150

ឯកឧត្តម ម៉ម ប៊ុនហេង ក្រើនរំលឹកដល់ប្រជាជនឱ្យការពារការចម្លងកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ កក្កដា នេះ បានចេញសេចក្ដីណែនាំដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ទៅលើ ការការពារការចម្លងវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល បានចេញសារយ៉ាងដូច្នេះ ដោយសារ ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ មានការកើតឡើងម្ដងទៀត ចាប់តាំងពីថ្ងៃទី២៨ មិថុនា កន្លងទៅនេះ។

កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ មិថុនា ដោយអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញទៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្ដសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរទៅក្រៅប្រទេសមួយចំនួន។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់សាធារណៈជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កើនការប្រុងប្រយ័ត្ន ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ ទៅអ្នកជុំវិញខ្លួន។ ជាពិសេសចូលរួមអនុវត្ត «៣ការពារ និង៣កុំ» ព្រមទាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង