Yearendyearend1140x150

ក្រសួងសុខាភិបាល៖កម្ពុជាមិនទាន់មានករណីជំងឺអុតស្វានៅឡើយទេ គិតត្រឹមថ្ងៃទី០៨កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមិនទាន់មានករណីជំងឺអុតស្វានៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧.៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី ៦៣ប្រទេស ក្នុងតំបន់ ចំនួន ៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេះខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាង លិច) ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។

បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្វាបន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើននាពេលថ្មីៗ នេះ។ ខណៈពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាព បឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេង ទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។ ត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរក ឃើញករណីជំងឺអុតស្វាសរុប ០៤ករណី ដែល ០៣ករណីនាំចូលមកពីបរទេស និង ០១ករណីកើតមានក្នុងប្រទេសរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង