Yearendyearend1140x150

អូស្ត្រាលីគាំទ្រកម្ពុជាក្នុងការផ្សព្វផ្សាយម៉ាកសមូហភាពសម្រាប់អង្កររបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អូស្ត្រាលីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយម៉ាកសមូហភាពសម្រាប់អង្កររបស់កម្ពុជា ដោយបានបង្កើតជាកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលជាកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលីដ៏ធំបំផុតនៅកម្ពុជា បានគាំទ្រដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការអភិវឌ្ឍម៉ាកសញ្ញា ពាណិជ្ជសញ្ញា និងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីដោះស្រាយបញ្ហាគម្លាតទីផ្សារ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស អង្ករជាទំនិញនាំចេញដ៏សំខាន់សម្រាប់កម្ពុជា ដោយអង្ករក្រអូបបង្ហាញពីសក្តានុពលដ៏ជោគជ័យ។ ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងតំបន់ ការរំពឹងទុកនៃកំណើននាំចេញកំពុងស្ថិតក្រោមការគំរាមកំហែង ដូច្នេះយើងមានតម្រូវការបន្ទាន់ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយទំនិញទាំងនេះទៅកាន់ទីផ្សារអន្តរជាតិ។

CAVAC សហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកសិកម្ម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានដាក់ឱ្យដំណើរការនូវម៉ាកសមូហភាពនៃ 'SKO' អង្ករសែនក្រអូប និង 'DSMK' អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល ដើម្បីពង្រឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាពអាជីវកម្មខ្នាតតូចនៅកម្ពុជា។ ពិធីសម្ពោធនេះមានការចូលរួមពីមន្ត្រីក្រសួង ស្ថាប័នរដ្ឋាភិបាល និងស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ កាលពីចុងខែមុន។ នេះបើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ការលើកកម្ពស់ម៉ាក 'SKO និង DSMK' គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងអត្តសញ្ញាណអង្កររបស់កម្ពុជា និងជំរុញការប្រកួតប្រជែងនៃវិស័យអង្ករក្នុងប្រទេស ជាពិសេសការវាយលុកទីផ្សារអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង