Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

អ៊ុយក្រែនជំរុញពលរដ្ឋឲ្យចាកចេញពីភាគខាងត្បូងដោយសារមាន«ផែនការវាយលុក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែនជំរុញពលរដ្ឋឲ្យចាកចេញពីភាគខាងត្បូងដោយសារមាន«ផែនការវាយលុក» ប្រភពរូប៖ RT

អ៊ុយក្រែន៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយកាលពីថ្ងៃទី១០ ថា អាជ្ញាធរអ៊ុយក្រែនកំពុងជំរុញពលរដ្ឋរបស់ពួកគេឱ្យចាកចេញពីតំបន់ភាគខាងត្បូងនៃប្រទេស ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។

លោកស្រី Vereshchuk បាននិយាយថា «កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែននឹងបើកការវាយលុកនាពេលខាងមុខ ហើយខ្ញុំមិនដឹងថារឿងនេះនឹងកើតឡើងក្នុងកម្រិតណាងនោះទេ ដូច្នេះយើងជំរុញឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់»។

ប្រធានក្រសួងការពារជាតិអ៊ុយក្រែន លោក Alexey Reznikov បានប្រាប់ទស្សនាវដ្តី The Times ថា ប្រធានាធិបតី Volodymyr Zelensky បានផ្តល់បទបញ្ជាឱ្យរៀបចំសម្រាប់ការវាយលុកលើតំបន់ឆ្នេរនៃភាគខាងត្បូងនៃប្រទេស។ ដើម្បីធ្វើដូច្នេះបាន ទីក្រុងគៀវបានប្រមូលផ្តុំកងទ័ពដ៏រឹងមាំមួយលាននាក់ ហើយផែនការមួយកំពុងត្រូវបានដំណើរការ ដើម្បីវាយប្រហារតំបន់ទាំងដែល «មានសារៈសំខាន់ខាងនយោបាយ» សម្រាប់អ៊ុយក្រែន។

រុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈដោយលើកឡើងពីការបរាជ័យរបស់គៀវក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យតំបន់ Donetsk និង Lugansk ឋានៈពិសេសនៅក្នុងរដ្ឋអ៊ុយក្រែន។

ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំងត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានទទួលស្គាល់ថាគោលដៅចម្បងរបស់ក្រុងគៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីសន្សំពេលវេលា និង បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល។

នៅខែកុម្ភៈ ឆ្នាំ ២០២២ វិមានក្រឹមឡាំងបានទទួលស្គាល់សាធារណរដ្ឋ Donbass ជារដ្ឋឯករាជ្យ ហើយបានទាមទារឱ្យអ៊ុយក្រែនប្រកាសជាផ្លូវការថាខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាលោកខាងលិចណាមួយឡើយ៕

Khcct banner

អត្ថបទទាក់ទង