Yearendyearend1140x150

យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅអាហ្វ្រិកខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅអាហ្វ្រិកខាងត្បូង ប្រភពរូប៖ ស៊ីស៊ីធីវី

អាហ្វ្រិកខាងត្បូង៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារកាលពីទី១០ នៅឯភោជនីយដ្ឋានមួយក្នុងសង្កាត់ Soweto នៃប្រទេសអាហ្វ្រិកខាងត្បូង។

លោក Elias Mawela ស្នងការប៉ូលីសនៃខេត្ត Gauteng បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងនៅព្រឹកថ្ងៃអាទិត្យនៅក្នុងសង្កាត់ Orlando នៃ Soweto ។ ដោយជនរងគ្រោះត្រូវគេប៉ាន់ស្មានថាមានអាយុពី១៩ឆ្នាំ ដល់ ៣៥ឆ្នាំ ។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa នៅថ្ងៃដដែលនោះ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ទាំង ១៥ នាក់។

អ្នកស្រុកម្នាក់បាននិយាយថា ជនសង្ស័យបានជិះតាក់ស៊ីទៅបារ រួចបាញ់រះទៅលើមនុស្សបន្ទាប់ពីចូលទៅ។

ស្នងការប៉ូលីស Mawela បាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា បារ tavern មានអាជ្ញាប័ណ្ណអាជីវកម្ម ហើយត្រូវបានបើកក្នុងអំឡុងម៉ោងគ្រប់គ្រង។

ប៉ូលិសបាននិយាយថា កាំភ្លើងដែលមានសមត្ថភាពខ្ពស់ត្រូវបានគេប្រើក្នុងការវាយប្រហារ ប៉ុន្តែហេតុផលមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ខណៈពន្លឺងងឹតនៅកន្លែងកើតហេតុបានធ្វើឱ្យប៉ូលិសកាន់តែពិបាកក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ។

នៅទីក្រុង Pietermaritzburg ភាគខាងកើតនៃខេត្ត Kwazulu-Natal ប៉ូលីសបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មនុស្ស ៤ នាក់បានស្លាប់ និង ៨ នាក់បានរងរបួសក្នុងអំឡុងពេលការបាញ់ប្រហារនៅក្នុងបារមួយ បន្ទាប់ពីបុរសពីរនាក់បានបាញ់ប្រហារទៅលើភ្ញៀវដោយមិនរើសអើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង