Yearendyearend1140x150

អ្នកជំនាញ៖ ជប៉ុនគឺជាបងប្អូនដ៏ល្អបំផុតរបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ការបាត់បង់អតីតមេដឹកនាំជប៉ុន អាបេ ស៊ីនហ្សូ គឺជាការបាត់បង់មនុស្សដ៏មានតម្លៃព្រមទាំងវាគឺជាខាតបង់មួយសម្រាប់ប្រជាជនជប៉ុនបូករួមទាំងកម្ពុជាផងដែរ ជាពិសេសការបាត់បង់វត្តមានលោក អាបេ ស៊ីនហ្សូ គឺកំពុងតែរុញជ្រានពិភពលោកឲ្យសម្តែងនូវការសោកស្តាយនិងកាន់មរណៈទុក្ខលោក។ អ្នកជំនាញយល់ឃើញលោក អាបេ ស៊ីនហ្សូ នេះហើយដែលបានជំរុញឲ្យវិស័យការទូតកម្ពុជាជប៉ុនខិតកាន់តែស្និតស្នាលបន្ថែមមួយកម្រិតទៀត លើសពីនេះជប៉ុនគឺជាមិត្តដ៏ល្អបំផុតរបស់ជនរួមជាតិខ្មែរ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជប៉ុនគឺមិត្តដ៏ល្អបំផុតសម្រាប់កម្ពុជា ជប៉ុនបានដើរតួជាអង្គសំខាន់បំផុតក្នុងការផ្តល់ជំនួយឥតសំណងផ្សេងៗដូចជាស្ពាន មន្ទីពេទ្យ សាលារៀន ព្រមទាំងជំនួយសេដ្ឋកិច្ចផ្សេងៗជាច្រើនទៀតបានរឹតចំណងមិត្តភាពជប៉ុនកម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតទៀត។ លោកបណ្ឌិតបន្ថែមថាអតីត មេដឹកនាំជប៉ុន អាបេ ស៊ីនហ្សូ បានចូលរួមចំណែកជាច្រើនក្នុងការជំរុញការទូតកម្ពុជានិងជប៉ុនឲ្យកាន់តែស៊ីជម្រៅ ហើយការបាត់បង់វត្តមានលោក អាបេ គឺជារឿងដ៏គួរឲ្យសោកសង្រេងបំផុតដែលពិភពលោកទាំងមូលបានបាត់បង់ធនធានមនុស្សដ៏ពូកែម្នាក់ដូចរូបលោក អាបេ។

ត្រង់ចំណុងនេះលោកពន្យល់ថា ចំណងមិត្តភាពជប៉ុនកម្ពុជាគឺជាចំណងមិត្តភាពបង្ហាញពីទឹកចិត្តនិងសេចក្តីស្មោះត្រង់បំផុតទាំងបញ្ហានយោបាយផ្ទៃក្នុង ហើយជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជាតិកម្ពុជា។ លោកបន្តថាមនោសញ្ចេនារវាងប្រជាជនកម្ពុជានិងជប៉ុនគឺបានបង្ហាញឲ្យច្បាស់ថាកម្ពុជាប្រៀបបានដូចជាបងប្អូនបង្កើតជាមួយជប៉ុនអញ្ចឹង ហើយជប៉ុនជាប្រទេសដែលគោរពប្រជាធិបតេយ្យ និងបានធ្វើរឿងដ៏ល្អជាច្រើនជូនពិភពលោក។

ចំណែកអំឡុងវត្តមានលោក អាបេ ស៊ីនហ្សូ ជាប្រមុខដឹកនាំប្រទេសជប៉ុនលោក បណ្ឌិត គិនភា បានគូសបញ្ជាក់ថាលោក អាបេ បានធ្វើឲ្យកម្ពុជារីកមុខមាត់ជាថ្មីលើឆាកអន្តរជាតិ ហើយលោកតែងតែយកចិត្តទុកដាក់មកលើកម្ពុជាជានិច្ច មិនត្រឹមតែប៉ុណ្ណះលោក អាបេ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរបស់កម្ពុជាជប៉ុន។ បន្ថែមពីនេះក្នុងការបាត់បង់រដ្ឋបុរសជប៉ុនលោក អាបេ លោកបណ្ឌិត គិន ភា បានសម្តែងនូវការសោកស្តាយជាទីបំផុតដែលពិភពលោកទាំងមូលមិនអាចទទួលយកបាន។ លោកបន្តថាចំណងមិត្តភាពជប៉ុនកម្ពុជានៅតែបន្តជារៀងដរាប ហើយ ជប៉ុនដែលជាបងរបស់កម្ពុជាក៏និងបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យរីចចម្រើនបន្តទៅទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង