Yearendyearend1140x150

ជនសង្ស័យថា«ធ្វើឃាតលោកAbeដោយសារលោកមានទំនាក់ទំនងជាមួយក្រុមសាសនាមួយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ជនសង្ស័យថា«ធ្វើឃាតលោកAbeដោយសារលោកមានទំនាក់ទំនងជាមួយក្រុមសាសនាមួយ» ប្រភពរូប៖ ស៊ីស៊ីធីវី

ជប៉ុន៖ ជនសង្ស័យដែលនៅពីក្រោយការបាញ់សម្លាប់លោក Shinzo Abe បាននិយាយថា លោកបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនដោយកាំភ្លើងផលិតខ្លួនឯង ដោយសារតែលោក Abe មានទំនាក់ទំនងនឹងក្រុមសាសនាជាក់លាក់មួយ។

លោក Abe បានដួលទៅលើដី បន្ទាប់ពីគាត់ត្រូវបានគេបាញ់ពីខាងក្រោយនៅម៉ោង ១១ និង ៣០ នាទី ម៉ោងក្នុងស្រុក នៅពេលដែលលោកកំពុងថ្លែងសន្ទរកថានៅមុខស្ថានីយ៍ Yamato-Saidaiji ក្នុងទីក្រុង ណារ៉ា ភាគខាងលិចប្រទេសជប៉ុន។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami អាយុ៤១ឆ្នាំ រស់នៅក្រុងណារ៉ា និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារដែនសមុទ្រ (MSDF)។

យោងតាមទូរទស្សន៍ Asahi របស់ប្រទេសជប៉ុន ជនសង្ស័យ Yamagami បានប្រាប់ប៉ូលិសថា លោកបានធ្វើសកម្មភាពបាញ់ប្រហារ ខណៈដែលលោកមិនពេញចិត្តនឹងទំនាក់ទំនងរបស់អតីតនាយករដ្ឋមន្ត្រីជាមួយក្រុមសាសនាជាក់លាក់មួយ។

របាយការណ៍មិនបាននិយាយថា ក្រុមសាសនាមួយណាដែលអ្នកវាយប្រហារសំដៅទៅលើនោះទេ។យោងតាមកាសែតជប៉ុន Mainichi Shimbun ប៉ូលីសបាននិយាយថា ជនសង្ស័យ Yamagami បានសារភាពថា កាំភ្លើងដែលគាត់ប្រើគឺជា «កាំភ្លើងដែលផលិតដោយខ្លួនឯង បន្ទាប់ពីទិញគ្រឿងបន្លាស់នៅលើអ៊ីនធឺណិត»។

យោងតាមសន្និសីទសារព័ត៌មានរបស់ប៉ូលីសកាលពីល្ងាចថ្ងៃសុក្រ ជនសង្ស័យ Yamagami បានដឹងពីអ៊ីនធឺណិតថា លោក Abe នឹងធ្វើសុន្ទរកថាយុទ្ធនាការនៅក្រុង ណារ៉ា ហើយបានជិះរថភ្លើងទៅកាន់កន្លែងកើតហេតុនៅព្រឹកថ្ងៃសុក្រ។

ប៉ូលីសប្រហែល ៩០ នាក់ត្រូវបានចាត់តាំងឱ្យស៊ើបអង្កេតករណីឃាតកម្មនេះ ហើយកាំភ្លើងដែលផលិតដោយខ្លួនឯង ត្រូវបានរកឃើញនៅផ្ទះរបស់ជនសង្ស័យ។ ប៉ូលីសបានបញ្ជូនបុគ្គលិកផ្នែកអាវុធជាតិផ្ទុះ (EOD) ទៅកាន់ផ្ទះរបស់ជនសង្ស័យ Yamagami ដើម្បីដោះស្រាយឧបទ្ទវហេតុនេះ។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់ប៉ូលីស។

ការស្លាប់របស់លោក Abe បានធ្វើឲ្យមានការភ្ញាក់ផ្អើលជុំវិញប្រទេសជប៉ុននិងពិភពលោក ដោយឧក្រិដ្ឋកម្មកាំភ្លើងនេះ ជាករណីដ៏កម្រមាននៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង