Yearendyearend1140x150

នាយករដ្ឋមន្ត្រីចិនជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកនៅក្រៅកិច្ចប្រជុំG20

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាយករដ្ឋមន្ត្រីចិនជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកនៅក្រៅកិច្ចប្រជុំG20 ប្រភពរូប៖ ស៊ីស៊ីធីវី

ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នៅថ្ងៃទី៩ កក្កដា នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20។

លោក Wang បាននិយាយអំពីកិច្ចសហប្រតិបត្តិការក៏ដូចជា «ការគោរពគ្នាទៅវិញទៅមក» រវាងប្រទេសទាំងពីរ។ លោកបន្តថា ភាគីទាំងពីរត្រូវរក្សាការផ្លាស់ប្តូរធម្មតា។

ចំណែក លោក Blinken បាននិយាយថា «គ្មានការជំនួសសម្រាប់ការទូតទល់មុខគ្នាទេ»។

នេះជាកិច្ចពិភាក្សាផ្ទាល់ខ្លួនលើកដំបូងរបស់ពួកគេចាប់តាំងពីខែតុលាមុនមក។

គួររំលឹកថា សមាជិក G20 បានធ្វើការពិភាក្សាលើប្រធានបទរួមមានបទឈប់បាញ់ និងការបញ្ឈប់អរិភាព ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ និងសន្តិសុខស្បៀងអាហារ និងថាមពល ដោយយល់ស្របថា ចាំបាច់ត្រូវផ្តល់តួនាទីយ៉ាងពេញលេញចំពោះតួនាទីសំខាន់របស់ G20 ពង្រឹងពហុភាគីនិយម កាត់បន្ថយឱនភាពការជឿទុកចិត្ត និងទប់ស្កាត់ការបែងចែកជាសកល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង