Yearendyearend1140x150

ខេត្តព្រះសីហនុចុះរុះរើទីតាំង លោក ឡាវ ម៉េងឈាង ដែលរំលោភដីរដ្ឋ៤ហិកតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឡាវ ម៉េងឈាង 

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៨ កក្កដានេះ បានដឹកនាំក្រុមការងារជម្រុះខេត្តចុះរុះរើសទីតាំងរបស់លោក ឡាវ ម៉េងឈាង ដែលបានសាងសង់រំលោភលើដីព្រៃលិចទឹក និង ព្រៃកោងកាងរបស់រដ្ឋចំនួន៤ហិកតាដែលស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ការចុះអនុវត្តរុះរើសនេះ ធ្វើឡើងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យឃើញថា បុគ្គលរូបនេះ បានបំពានកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តព្រះសីហនុដែលបានចុះរួមគ្នាកាលពីថ្ងៃទី ១៣ សីហា ឆ្នាំ២០២១។

ក្រុមការងារចម្រុះខេត្តព្រះសីហនុដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត បានចុះទៅដល់ទីតាំងនៅម៉ោងប្រហែលជិត១០ព្រឹកថ្ងៃនេះ និង បានអានខ្លឹមសារលិខិតជូនទៅ លោក ឡាវ ម៉េងឈាង ដើម្បីបានស្តាប់ និង ណែនាំអំពីយន្តការការងារដែលត្រូវអនុវត្តលើទីតាំងដីខាងលើរួមមាន៖ ការឈូសឆាយ ពង្រាបដី និង រុះរើសំណង់ និង ការ្យផ្សេងៗលើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដើរខាងមុខ។

លោក ឡាវ ម៉េងឈាង បានឯកភាពប្រគល់ទីតាំងដីដែលលោកធ្លាប់គ្រប់គ្រងចំនួន៤ហិកតាប្រគល់ជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់ឡើងវិញ ដោយពុំមានការតវ៉ាអ្វីឡើយ។ប៉ុន្តែលោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែលលោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។

សូមបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារជម្រុះ ដើម្បីសិក្សាស្រាវជ្រាវករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជាលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញថា បុគ្គលរូបនេះ បានរំលោភលើដីកម្មសិទ្ធិរបស់រដ្ឋចំនួន៤ហិកតា ព្រៃលិចទឹក និងព្រៃកោងកាងជារបស់រដ្ឋ។

ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​ ២០០៦​ ត្រង់​មាត្រា​៩៨ ចែង​ថា​ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ដែលនឹងត្រូវ​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៥ឆ្នាំ និង​វត្ថុតាង​ទាំង​អស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល​ និង​ដកហូត​កិច្ចព្រមព្រៀង​ ឬ​លិខិត​អនុញ្ញាត​ ចំពោះ​ជន​ណា​ដែល​បាន​កាប់ឆ្ករគាស់រាន ឈូសឆាយព្រៃលិចទឹក និង ព្រៃកោងកាង ឬហ៉ំមព័ទ្ធកាន់កាប់ព្រៃលិចទឹក និង ព្រៃកោងកាង។ចំពោះជនណាដែលប្រព្រឹត្តិបទល្មើសថ្នាក់ទី១ចាប់ពី២ដងឡើងទៅ ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសជលផលថ្នាក់ទី១នៃមាត្រានេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង