Yearendyearend1140x150

សម្តេច ហ៊ុន សែន សម្តែងភាពសោកសៅអំពីមរណភាព លោក ស៊ីនហ្សូ អាបេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ កក្កដានេះ បានចេញសារបង្ហាញពីអារម្មណ៍រន្ធត់ចិត្តយ៉ាងណាខ្លាំង និង សោកសៅជាពន់ពេក ក្រោយសម្តេចទទួលបានព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ Shinzo Abe បានស្លាប់នៅអាយុ ៦៧ ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ។ 

សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកមរណភាពរបស់លោកអាបេពេលនេះ ជាការបាត់បង់នូវមិត្តល្អមួយរបស់កម្ពុជា ដែលកន្លងមកអាបេតែងតែធ្វើការងារយ៉ាងល្អ ដើម្បីជំរុញភាពទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប្រទេសជប៉ុន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីភាពជាដៃគូរវាងកម្ពុជា និង ជប៉ុន ក្នុងតំណែងលោកកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុនកាលពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានប្រកាសថា បានស្លាប់នៅអាយុ ៦៧ ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ។លោក ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារ។

សារព័ត៌មាន NHK បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ហើយអាវុធត្រូវបានគេរាយការណ៍ថា បានយកមកពីកន្លែងកើតហេតុ។មាន់កាំភ្លើងបានបាញ់ទៅលើលោក Abe ពីខាងក្រោយ ហើយរាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងៗពីរ មុនពេលឃើញលោក អាបេ ដួលទៅលើដី។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង