Yearendyearend1140x150
Img 0571

លោក លន់ យ៉េង៖សមាជិកCRFអាចពង្រីកវិសាលភាពនាំចេញផលិតផលកែច្នៃពីស្រូវអង្ករ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា សមាជិកសហព័ន្ធស្រូវអង្ករមួយចំនួនដែលមានរោងម៉ាស៊ីនកិនស្រូវ បាននិងកំពុងរៀបចំ ក៏ដូចជាកែច្នៃផលិតផលផ្សេងៗទៀតដែលបានកែច្នៃពីស្រូវ អង្ករ ដូចជា គុយទាវ មីសួរ នំបញ្ចុកក្រៀម សំបកណែម និងនំស្រួយ សម្រាប់ធ្វើការនាំចេញ ជាពិសេសទៅកាន់កាន់ទីផ្សារប្រទេសចិន។

លោក លន់ យ៉េង បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា សមាជិកសហព័ន្ធស្រូវអង្ករអាចនាំចេញផលិតផលកែច្នៃពីស្រូវអង្ករទាំងនេះបាន ព្រោះផលិតផលទាំងនេះគឺស្ថិតក្នុងបញ្ជីនៃទំនិញដែលនាំចេញដោយគ្មានការជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ ស្របពេលដែលអង្ករមិនស្ថិតក្នុងទំនិញនាំចេញ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទាំងពីរនេះទេ។

លោកបន្តថា ការអនុវត្តន៍នៃការនាំចេញអង្ករទៅប្រទេសចិន គឺអនុវត្តន៍តាមប្រព័ន្ធយន្តការទីផ្សារនៃអង្ករពាណិជ្ជកម្មពិភពលោក ហើយចំពោះការកើនឡើងនៃការនាំចេញអង្ករទៅប្រទេសចិន គឺកើតចេញពីឆន្ទៈនៃអ្នកដឹកនាំទាំងពីរ(កម្ពុជា-ចិន)តាមរយៈការចុះអនុសារណៈយោគយល់ លើការជំរុញការទិញអង្ករកម្ពុជា អោយមានកាន់តែច្រើន ដែលអនុស្សារណៈយោគយល់ចុងក្រោយមានបរិមាណចំនួន ៤០ម៉ឺនតោន ដែលមានការទិញតាមរយៈក្រុមហ៊ុនស្បៀងរបស់ប្រទេសចិន និងក្រុមហ៊ុនឯកជនដែលបានទទួលសិទ្ធិកូតានាំចូលអង្ករនៅប្រទេសចិន។

លោកបញ្ជាក់ថា គិតមកដល់ត្រឹមចុងខែមិថុនា ឆ្នាំ២០២២ ការដាំដុះស្រូវវស្សាមានការយឺតពេលជាងឆ្នាំមុន តាមការស្ទៀបស្ទង់ការដាំដុះទើបបានប្រហែល ៨០ ទៅ៨៥% តែប៉ុណ្ណោះនៃផែនការដាំដុះលើផ្ទៃដីជាង ២.៧លានហិតា។ សម្រាប់ឆមាសទី១នៃឆ្នាំ២០២២នេះ អង្ករកម្ពុជា បាននាំចេញទៅកាន់គោលដៅចំនួន ៥៣ ប្រទេស ហើយមានការកើនឡើងចំនួន១៦.៦៧% បើប្រៀបទៅឆមាសទី១នៃឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង