Yearendyearend1140x150

ទន្លេចំនួន ៤៨៧ នៅទូទាំងប្រទេសចិបានឡើងលើសពីកម្រិតប្រកាសអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទន្លេចំនួន ៤៨៧ នៅទូទាំងប្រទេសចិបានឡើងលើសពីកម្រិតប្រកាសអាសន្ន ប្រភពរូប៖ ស៊ីស៊ីធីវិ

ចិន៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃសុក្រថា ទន្លេសរុបចំនួន ៤៨៧ នៅទូទាំងប្រទេសចិនបានកើនលើសពីកម្រិតប្រកាសអាសន្ន បន្ទាប់ពីទឹកជំនន់បានកើតឡើងជាបន្តបន្ទាប់នៅឆ្នាំនេះ។

លោក Zhou Xuewen អគ្គលេខាធិការនៃទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ជាតិ និងសង្គ្រោះគ្រោះរាំងស្ងួត បាននិយាយថា «ចាប់តាំងពីដើមរដូវទឹកជំនន់មក មានព្យុះភ្លៀងក្នុងតំបន់ចំនួន ១៨ នៅក្នុងប្រទេសចិន។ ឆ្នាំនេះទឹកជំនន់ឡើងលើសពីកម្រិតប្រកាសអាសន្ននៅក្នុងទន្លេចំនួន ៤៨៧ នៅទូទាំងប្រទេស។ ក្នុងចំណោមនោះ ទន្លេចំនួន ៤០ បានឃើញទឹកជំនន់លើសពីកម្រិតធានាសុវត្ថិភាព ហើយទន្លេចំនួន ១៣ ទៀតបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ»។

ចាប់តាំងពីដើមឆ្នាំនេះមក មនុស្សចំនួន ២១.៨០៥ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ និងបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៦៤.៧៦ ពាន់លានយ័ន (ប្រហែល ៩.៦៦ ពាន់លានដុល្លារ) ។

គណៈកម្មការជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងគ្រប់គ្រងគ្រាអាសន្ន និងរដ្ឋបាលបម្រុងស្បៀងអាហារនិងយុទ្ធសាស្ត្រជាតិ បានបញ្ជូនទឹកប្រាក់ប្រហែល ២៤.៧៩ លានយ័ន (ប្រហែល ៣.៧០ លានដុល្លារអាមេរិក) នៃការគ្រប់គ្រងទឹកជំនន់ និងការផ្គត់ផ្គង់ជំនួយដល់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។

យោងតាមមន្ត្រីបានឲ្យដឹងថា មនុស្សប្រហែល ១.២៣៩ លាននាក់ត្រូវបានជម្លៀស ឬផ្លាស់ទីលំនៅដោយសារទឹកជំនន់ចាប់តាំងពីដើមឆ្នាំនេះ។ ពិសេសទឹកជំនន់បានបណ្តាលឲ្យមនុស្ស ៤០ នាក់បានស្លាប់ និងអ្នកផ្សេងទៀតបានបាត់ខ្លួន។

នាយកដ្ឋានគ្រប់គ្រងគ្រាអាសន្ន បានបញ្ជូនបុគ្គលិកចំនួន ៥៦,២០០ នាក់ និងជម្លៀសមនុស្សចំនួន ៣១,២០០ នាក់បានជាប់ក្នុងទឹកជំនន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង