Yearendyearend1140x150

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe បាន«ទទួលមរណភាពហើយ»បន្ទាប់ពីត្រូវគេបាញ់សម្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe បាន«ទទួលមរណភាពហើយ»បន្ទាប់ពីត្រូវគេបាញ់សម្លាប់ ប្រភពរូប៖ RT

Breaking News៖ យោងតាមរបាយការណ៍បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានប្រកាសថា បានស្លាប់នៅអាយុ ៦៧ ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ។ ការស្លាប់នេះ ក៏ត្រូវបានបញ្ជាក់ដោយប្រភពគណបក្សមួយ ដែលបាននិយាយជាមួយទីភ្នាក់ងារព័ត៌មានក្យូដូ។

លោក Abe ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារមកលើលោក Abe អំឡុងពេលបង្ហាញមុខជាសាធារណៈនៅទីក្រុងណារ៉ាភាគខាងលិចប្រទេសជប៉ុន ពេលលោកកំពុងធ្វើយុទ្ធនាការជាបេក្ខជនក្នុងការបោះឆ្នោតសភានាពេលខាងមុខ។

សារព័ត៌មាន NHK បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ហើយអាវុធត្រូវបានគេរាយការណ៍ថា បានយកមកពីកន្លែងកើតហេតុ។

សាក្សីបាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់ទៅលើលោក Abe ពីខាងក្រោយ ហើយរាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងៗពីរ មុនពេលឃើញលោក អាបេ ដួលទៅលើដី។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។

គួររំលឹកថា លោក Abe អាយុ ៦៧ ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាលើកដំបូងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ហើយបានត្រលប់មកកាន់អំណាចវិញនៅឆ្នាំ ២០១២ ហើយបានលាលែងពីតំណែងដោយសារតែជំងឺនៅឆ្នាំ ២០២០ ដែលធ្វើឲ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដែលកាន់អំណាចយូរបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

បន្ទាប់ពីចុះចេញពីតំណែង លោក Abe បានបន្តសកម្មក្នុងនយោបាយ ដោយក្លាយជាប្រធានសមាគមស្រាវជ្រាវគោលនយោបាយ Qinghe ដែលជាបក្សដ៏ធំបំផុតរបស់ LDP កាលពីខែវិច្ឆិកាឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង