Yearendyearend1140x150

រុស្ស៊ីថាបានខ្លួនបានកម្ទេចគ្រាប់រ៉ុក្កែត HIMARS ចំនួន ២ គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីថាបានខ្លួនបានកម្ទេចគ្រាប់រ៉ុក្កែត HIMARS ចំនួន ២ គ្រឿង ប្រភពរូប៖ ស៊ីស៊ីធីវិ

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញគ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដែលបានផ្ដល់ឲ្យអ៊ុយក្រែន។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបន្តវាយប្រហារលើមូលដ្ឋានយោធានៅក្នុងប្រទេសអ៊ុយក្រែន។ កងកម្លាំងអាកាសរុស្ស៊ី បានវាយប្រហារលើទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងវរសេនាតូចថ្មើរជើងលេខ ២២ នៃកងពលតូចមេកានិចទី ៩២ ដែលមានមូលដ្ឋាននៅទីក្រុង Kharkov បានបំផ្លាញសម្លាប់កងទ័ពអ៊ុយក្រែនរហូតដល់ ១០០ នាក់ និងសម្ភារៈយោធាចំនួនបួន។

លោក Konashenkov បាននិយាយថា មីស៊ីលដែលមានមូលដ្ឋានលើអាកាស បានបំផ្លាញគ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរ និងឃ្លាំងរំសេវចំនួនពីរនៅជិត Malotaranovka នៅ Donetsk។ ចំណែកនៅក្នុងតំបន់ Nikolaev អាវុធដែលមានភាពជាក់លាក់ខ្ពស់របស់រុស្ស៊ី ក៏បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្នមួយនៃអង្គភាពទាហានស៊ីឈ្នួលបរទេស និងគោលដៅយោធាផ្សេងទៀត។

លោក Konashenkov បាននិយាយថា លើសពីនេះ កងកម្លាំងអាកាសរុស្ស៊ីបានបំផ្លាញទីបញ្ជាការចំនួនប្រាំមួយ ឃ្លាំងអាវុធ និងគ្រាប់រំសេវចំនួន ៦ និងតំបន់ចំនួន ២៧ នៃកន្លែងប្រមូលផ្ដុំកម្លាំងមនុស្ស និងសម្ភារៈយោធារបស់ AFU ផងដែរ ។

យន្តហោះចម្បាំងរុស្ស៊ី Su-35 មួយគ្រឿង បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រពីរគ្រឿង និងយន្តហោះ Su-25 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែននៅក្នុងការប្រយុទ្ធតាមអាកាសតែមួយ។ លើសពីនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន និងដ្រូនរបស់អ៊ុយក្រែន ១១គ្រឿង។

អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានវាយប្រហារលើរុស្ស៊ីក្នុងទិសដៅ Slavyansk និង Kramatorsk ដោយទាហានអ៊ុយក្រែនបានធ្វើឱ្យខូចខាតសម្ភារៈយោធាជាច្រើនរបស់កម្លាំងប្រដាប់អាវុធរុស្ស៊ី។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិកកំពុងវាយប្រហារឥតឈប់ឈរនូវទីតាំងយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលបណ្តាលឱ្យមានការខាតបង់សម្ភារៈ និងបុគ្គលិកយោធារុស្ស៊ីជាច្រើនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង