Yearendyearend1140x150

លោក Johnson លាលែងពីតំណែងដោយសារប្រឈមនឹងវិបត្តិបីធំៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នេះ​គឺ​ជា​រូបថត​ឯកសារ​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson នៅ​ទីស្នាក់ការ​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត​ដោយ​អ្នក​យក​ព័ត៌មាន Xinhua News លោក Zheng Huansong)

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅក្នុងសុន្ទរកថា នៅមុខផ្លូវលេខ ១០ Downing Street ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី៧ ខែកក្កដាថា លោកបានលាលែងពីតំណែងជាមេដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។ ការចុះចេញពីតំណែងរបស់លោក ធ្វើឡើងក្រោយប្រឈមនឹងបញ្ហាធំៗបីនៅក្នុងរដ្ឋាភិបាល។

អ្នកវិភាគបានចង្អុលបង្ហាញថា មួយរយៈពេលនេះលោក Johnson បានទទួលរងនូវវិបត្តិធំៗ រួមមានរឿងអាស្រូវ "partygate"ក្នុងអំឡុងកូវីដ១៩ ការបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សអភិរក្សដែលកំពុងកាន់អំណាច និងការតែងតាំងមនុស្សមិនសមរម្យ។ កត្តាទាំងបីនេះដែលនាំឱ្យមានការអំពាវនាវកើនឡើងនៅក្នុង គណបក្សអភិរក្សឲ្យគាត់ចុះចេញពីតំណែង។

ការលាលែងពីតំណែងរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនធំបានធ្វើឱ្យលោក Johnson មានភាពឯកោ ហើយរដ្ឋាភិបាលមិនអាចទ្រទ្រង់ខ្លួនឯងបាន ធ្វើឲ្យលោក Johnson មានជម្រើសតែមួយគឺ «លាលែងពីតំណែង»ប៉ុណ្ណោះ។ បន្ទាប់ពីការចុះពីតំណែងរបស់លោក គណបក្សអភិរក្សនឹងចាប់ផ្តើមសមរភូមិសម្រាប់មេដឹកនាំថ្មី ហើយវាមិនទាន់ច្បាស់ថាអ្នកណាទំនងជានឹងឡើងកាន់តំណែងនោះទេ។

ការលាលែងពីតំណែងរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនធំចាប់តាំងពីថ្ងៃទី ៥ ក៏បានក្លាយជាមូលហេតុសម្រាប់លោក Johnson ក្នុងការលាលែងពីតំណែងផងដែរ។ ដោយនៅក្នុងលិខិតលាលែងពីតំណែង របស់ពួកគេបានចោទប្រកាន់លោក Johnson ថាអសមត្ថភាព ដែលបណ្ដាលឲ្យពួកគេបាត់បង់ទំនុកចិត្តលើលោក។

លោក Johnson បាននិយាយកាលពីថ្ងៃទី៦ ថា ទោះបីជាលោកមិនលាលែងពីតំណែងក៏ដោយ ក៏រដ្ឋាភិបាលនឹងមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាពនោះទេ។ លើសពីនេះលោក Johnson បានឆ្លងកាត់ការបោះឆ្នោតមិនទុកចិត្តដោយសមាជិកសភាអភិរក្សនៅក្នុងសភាជាន់ទាបនៅដើមខែមិថុនា ហើយត្រូវបានលើកលែងពីការបោះឆ្នោតគ្មានទំនុកចិត្តសម្រាប់រយៈពេលមួយឆ្នាំក្រោមច្បាប់របស់គណបក្ស ប៉ុន្តែសមាជិកសភាអភិរក្សមួយចំនួនថ្មីៗនេះ បានជំរុញយ៉ាងសកម្មឱ្យមានការផ្លាស់ប្តូរ។ ចំពោះការបោះឆ្នោតមួយទៀតនៃការមិនទុកចិត្តលើលោក Johnson។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចង្អុលបង្ហាញថា ប្រសិនបើគាត់ទទួលយកការបោះឆ្នោតទំនុកចិត្តម្តងទៀតលោក Johnson ទំនងជាមិនអាចជាប់នោះទេ។

ទន្ទឹមនឹងនេះ រឿងអាស្រូវ "Partygate" អំឡុងកូវីដ១៩ ដែលរំលោភលើបទប្បញ្ញត្តិបង្ការជំងឺរាតត្បាត បានធ្វើឲ្យលោក Johnson បានប្រឈមមុខនឹងសម្ពាធឱ្យលាលែងពីគណបក្សប្រឆាំង និងគណបក្សអភិរក្សជាច្រើនខែ ដោយសាររឿងអាស្រូវនេះ។

គណបក្សអភិរក្សរបស់ Johnson បានរងបរាជ័យជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតក្នុងស្រុក កាលពីខែឧសភា និងការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាបខែមិថុនា ដោយអំពាវនាវឱ្យលោក Johnson ចុះចេញពីដំណែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង